ព័ត៌មានអន្ដរជាតិ
សិង្ហបុរីចាយលុយផ្តាច់មុខលើ Taylor Swift មកប្រគំតន្ត្រីដើមខែក្រោយ ដើម្បីទាញសេដ្ឋកិច្ច
យោងតាម vnexpress បានដកស្រង់នូវសម្ដីរបស់រដ្ឋាភិបាលប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារថា បានផ្តល់ប្រាក់ឧបត្ថម្ភផ្តាច់មុខដល់ Taylor Swift ដើម្បីសម្តែងនៅក្នុងទីក្រុង ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលកំពូលតារាប៉ុបឲ្យសម្តែងនៅលើកោះ ដែលជាកន្លែងតែមួយគត់របស់នាងនៅអាស៊ីអាគ្នេយ៍។
ក្រុមប្រឹក្សាទេសចរណ៍ និងក្រសួងវប្បធម៌មិនបានបង្ហាញពីចំនួនទឹកប្រាក់នៃជំនួយនេះទេ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយបានសំដៅលើអត្ថប្រយោជន៍សេដ្ឋកិច្ចដែលនាំមកដោយការប្រគំតន្ត្រីរបស់ Swift ជុំវិញពិភពលោក ដោយសារតែប្រជាប្រិយភាពរបស់នាង ហើយបាននិយាយថា ក្រសួងបានធ្វើការជាមួយអ្នកផ្សព្វផ្សាយការប្រគំតន្ត្រី AEG Presents ដើម្បីទទួលបាននាងទៅសម្តែងនៅប្រទេសសិង្ហបុរីផ្ដាច់មុខ។
ក្រុមប្រឹក្សាទេសចរណ៍ និងក្រសួងវប្បធម៌បាននិយាយថា “វាទំនងជានឹងបង្កើតអត្ថប្រយោជន៍យ៉ាងសំខាន់ដល់សេដ្ឋកិច្ចសិង្ហបុរី ជាពិសេសចំពោះសកម្មភាពទេសចរណ៍ដូចជា បដិសណ្ឋារកិច្ច ការលក់រាយ ការធ្វើដំណើរ និងការទទួលទានអាហារ ដូចដែលបានកើតឡើងនៅក្នុងទីក្រុងផ្សេងទៀតដែល Taylor Swift បានធ្វើ” ។
ស្របពេលជាមួយគ្នានោះថែមទៀត ប្រទេសសិង្ហបុរីបានឃើញការប្រគំតន្ត្រីមានការរីកចម្រើនខ្លាំងក្លា ចាប់តាំងពីការរិតត្បិតនៃជំងឺរាតត្បាតត្រូវបានបញ្ចប់ ដោយមានឈ្មោះតារាល្បីៗជាច្រើនដូចជា Blackpink, Coldplay និង Ed Sheeran កំពុងក្លាយជាបុគ្គលទាក់ទាញខ្លាំងមិនធម្មតាសម្រាប់អ្នកគាំទ្រពួកគេ។
ដោយឡែក លោកនាយករដ្ឋមន្រី្តថៃ សេដ្ឋា ថាវីស៊ីន បានប្រាប់វេទិកាធុរកិច្ចកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា សិង្ហបុរីហ៊ានចំណាយប្រាក់លើ Taylor Swift ១០០លានបាត (២.៧៧ លានដុល្លារ) ក្នុងមួយកម្មវិធី ក្នុងលក្ខខណ្ឌថាសិល្បករស្រីសម្តែងតែមួយកន្លែងក្នុងប្រទេសអាស៊ានប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលសិង្ហបុរីមិនបានធ្វើអត្ថាធិប្បាយលើឃ្លាផ្តាច់មុខនេះទេ ទោះបីជា AEG បាននិយាយថា ការឈប់ប្រគំតន្ត្រីតែមួយគត់របស់ Swift នៅអាស៊ីអាគ្នេយ៍នឹងស្ថិតនៅលើប្រទេសកោះ ដោយសំបុត្រ VIP នឹងមានតម្លៃ ១,២២៨ ដុល្លារសិង្ហបុរី (៩១៣.៥៥ ដុល្លារ)។ ប៉ុន្តែនៅក្នុងទ្វីបអាស៊ី នាងក៏បានសម្តែងនៅទីក្រុងតូក្យូផងដែរកាលពីដើមខែកុម្ភៈ។
សូមជម្រាបជូនថា ការប្រគំតន្ត្រីនៅប្រទេសសិង្ហបុរីរបស់នាង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៩ខែមីនា ឆ្នាំ ២០២៤ ហើយសំបុត្រជាង ៣០០,០០០ត្រូវបានលក់ទៅឲ្យអ្នកគាំទ្រ ដែលបានតម្រង់ជួរពេញមួយយប់ក្នុងអាកាសធាតុក្តៅត្រូពិចមួយនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកសេដ្ឋា ប្រាប់ថា សិង្ហបុរីឆ្លាត ដែលមិនឲ្យ Taylor Swift មកប្រគំតន្ត្រីក្នុងប្រទេសថៃ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


