ជីវិតកម្សាន្ដ
ទូរទស្សន៍ GMM ថៃ ប្រកាសផ្អាកការងារតារាសម្ដែង Pawin ដោយគ្មានកំណត់ ក្រោយប្រើហិង្សាលើមិត្តស្រី
ស្ថានីយទូរទស្សន៍ GMMTV បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសផ្អាកតារាសម្តែងវ័យក្មេង Pawin Thanik ដោយគ្មានកំណត់ រហូតដល់ករណីនេះត្រូវបានបញ្ចប់។ បន្ទាប់ពីមាននារីម្នាក់អះអាងថាជាគូស្នេហ៍ ហើយខ្លួនត្រូវបានគេវាយធ្វើបាប ព្រមទាំងមានភស្តុតាងជាលទ្ធផលតេស្ត និងរូបភាពពីកាំមេរ៉ា CCTV ផងដែរ។

នារីវ័យក្មេងដែលអះអាងថាជាមិត្តស្រីរបស់តារាសម្តែងក្នុងផលិតកម្ម GMMTV ពួកគេបានស្គាល់គ្នាបាន១ខែហើយ នាងចេញមុខបកស្រាយលើបណ្តាញអ៊ីនធឺណេតថា នាងត្រូវតារាសម្តែងមួយរូបនៅក្នុងក្រុមហ៊ុនដ៏ល្បីមួយ បានប្រើអំពើហិង្សាដល់រូបនាងរហូតដល់បាក់ឆ្អឹង រួមនឹងភ្ជាប់រូបភាពរបួសជាភស្តុតាង។ ក្រោយមក អ្នកលេងអ៊ីនធឺណិតបានសន្និដ្ឋានថា បុគ្គលដែលនារីនេះចង់សំដៅទៅដល់នប្រាកដជាលោក Pawin Thanik Kamontharanon ។
ដោយឡែកកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្ថានីយទូរទស្សន៍ GMMTV បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងករណីដែលកំពុងតែក្តៅគគុកបានកើតឡើង តាមរយៈទំព័រហ្វេសប៊ុករបស់ GMMTV ដោយបញ្ជាក់ថា បញ្ហានេះកំពុងស្ថិតក្នុងការស្វែងរកការពិតតាមនីតិវិធីច្បាប់។ អាស្រ័យហេតុនេះ Pawin នឹងត្រូវផ្អាកពីថ្ងៃនេះតទៅ ដោយគ្មានកំណត់ រហូតដល់ករណីនេះបញ្ចប់ ហើយបើមានការបន្ថែមអ្វីទៀត យើងនឹងជម្រាបជូនអ្នកម្ដងទៀត។
លើសពីនេះទៀតសោតខាងស្ថានីយទូរទស្សន៍ GMMTV បានបន្ថែមលើសេចក្ដីរាយការណ៍ទៀតថា Pawin នឹងត្រូវផ្អាកពីការងារទាំងអស់ចាប់ពីថ្ងៃនេះតទៅ ដើម្បីចំណាយពេលវេលាដោះស្រាយបណ្តឹង ប្រសិនបើបណ្តឹងបញ្ចប់ ហើយមានការសន្និដ្ឋានច្បាស់លាស់ ក្រុមហ៊ុននឹងជូនដំណឹងដល់អ្នកអំពីការសន្និដ្ឋានតាមលំដាប់លំដោយ។ ក្រុមហ៊ុនសូមជម្រាបជូនដំណឹងដល់បងប្អូនទាំងអស់ឲ្យបានដឹងជាសាធារណៈ។

យ៉ាងណាមិញបន្ទាប់ពីខាងផលិតកម្មបានប្រកាសក្ដែងៗបែបនេះហើយ មនុស្សជាច្រើនបានបញ្ចេញមតិសរសើរក្រុមហ៊ុនដែលបានឆ្លើយតបយ៉ាងរហ័សចំពោះបញ្ហាដែលកំពុងតែក្ដៅគគុកក្នុងប្រទេសថៃ ហើយអ្នកខ្លះបាននិយាយថា នេះជាការបង្ហាញការទទួលខុសត្រូវដ៏ល្អសម្រាប់ឲ្យអ្នកក្រោយៗទៀតបានដឹងនិងពិចារណាចៀសវាងធ្វើទង្វើដែលសង្គមមិនចូលចិត្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង Tik បង្ហោះឃ្លិបបង្ហាញកន្ទុយបារីពេញព្រលានយន្តហោះសុវណ្ណភូមិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


