ជីវិតកម្សាន្ដ
តារាប្រុសកូរ៉េ ៥រូប មិនខ្លាចនឹងនិយាយប្រាប់ថា «ខ្លួនស្រលាញ់មនុស្សស្រីម៉ាប់ៗច្រើនជាងរាងស្គម»
ខណៈពេលដែលស្តង់ដាសម្រស់របស់នារីកូរ៉េភាគច្រើន គឺពេញចិត្តទៅលើនារីដែលមានរាងស្គមស្អាត និងរាងស្លីមស្រឡូន ដើម្បីឲ្យមើលទៅកាន់តែភាពទាក់ទាញស្អាត។ ប៉ុន្តែផ្ទុយស្រឡះពីតារាប្រុសកូរ៉េទាំង ៥រូបនេះ ដែលពួកគេបានបញ្ជាក់ច្បាស់ថា ពួកគេចូលចិត្តនារីមានសាច់ទ្រលុកទ្រលន់ច្រើនជាងនារីរាងតូចស្គមស្តើងទៅវិញ។
ចង់ដឹងថាជាតារាប្រុសរូបនេះណាខ្លះ ទោះមើលខាងក្រោមនេះទាំងអស់គ្នា៖
១. Joo Won
នៅកម្មវិធី PowerFM ‘Cultwo Show’ របស់ប៉ុស្តិ៍ទូរទស្សន៍ SBS ក្នុងឆ្នាំ ២០១៣ តារាសម្តែងប្រុសរូបនេះបានបង្ហើបថាគាត់ចូលចិត្តនារីដែលមានសាច់ ច្រើនជាងនារីដែលមានរាងស្គមពេក។

២. Jang Ki Yong
លោក Jang ក៏មិនខុសគ្នាប៉ុន្មានដែរ តារាប្រុសរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយ កាលក្នុងឆ្នាំ ២០១៧។ លោកនិយាយថា ប្រភេទមនុស្សស្រីដែលលោកស្រលាញ់គឺជាមនុស្សដែលចូលចិត្តញ៉ាំ និងមានសុខភាពល្អ ហើយលោកនៅតែប្រកាន់គំនិតនេះរហូតមកដល់សព្វថ្ងៃមិនផ្លាស់ប្តូរនោះទេ។

៣. Jin សមាជិក BTS
សូម្បីតែបុរសសង្ហាក្នុងក្រុមចម្រៀងល្បីដូចជា Jin ក៏នៅតែរហូតមាត់និយាយថា លោកក៏ចូលចិត្តមនុស្សស្រីដែលមានសាច់ទ្រលុកទ្រលន់ដែរ ច្រើនជាងនារីរាងតូចល្អិត។ ក្នុងបទសម្ភាសន៍ Jin បាននិយាយពីប្រភេទមនុស្សស្រីដែលលោកស្រលាញ់ ជានារីដែលចូលចិត្តលេងសើច មិនប្រកាន់អត្តចរិតច្រើន ចូលចិត្តញ៉ាំងាយស្រួលចុះសម្រុងគ្នា។ មិនត្រឹមតែប៉ុណ្ណោះទេ Jin និយាយថាលោកចូលចិត្តនិយាយលេងថា នាងគឺជាកូនជ្រូក។

៤. Ju Ji Hoon
តារាសម្ដែងប្រុសសង្ហា Ju Ji Hoon វិញក៏មិនសូវខុសពីតារាប្រុសទាំង ៣ រូបខាងលើដែរ។ លោក ធ្លាប់បាននិយាយថា លោកចូលចិត្តមនុស្សមានសាច់ច្រើនជាងមនុស្សស្រីមានរាងស្គម។ លោក ក៏បាននិយាយថា លោកក៏ចូលចិត្តមនុស្សស្រីដែលមានរាងស្លីមស្អាតដែរ ប៉ុន្តែគ្រាន់តែមើលប៉ុណ្ណោះ មិនមែនជាចំណង់ចំណូលចិត្ត។

៥. Choi Jin Hyuk
តារាសម្ដែងប្រុស Choi Jin Hyuk ក៏បាននិយាយក្នុងកម្មវីធីមួយផងដែរ កាលពីឆ្នាំ ២០១៤។ លោក និយាយថា លោកមិនសូវចូលចិត្តនារីណាមានរាងស្គមពេក ហើយមិនស្រលាញ់នារីរាងស្គមនោះទេ។ លោកបន្តថា ប្រភេទមនុស្សស្រីដែលលោកពេញចិត្តគឺជានារីមានសាច់មានឈាមស្រស់ស្អាត មើលទៅពេញលក្ខណៈគួរឱ្យស្រលាញ់៕

អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖តារាស្រីកូរ៉េ ៣ ដួង គ្រាន់តែប្តូរម៉ូតសក់ចេញបន្តិច សម្រស់កាន់តែប្លែកជាងមុន
ចុចអាន៖តារាកូរ៉េ ៥ រូប បើកចិត្តនិយាយរឿងស្នេហាលើកដំបូង ធ្លាប់ធ្វើឲ្យឈឺចាប់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


