Connect with us

ជីវិតកម្សាន្ដ

វីជេ អាឡាស្កូ បេ្តជ្ញាខំប្រឹងអស់ពីសមត្ថភាពក្រោយ​ក្លាយជាទីប្រឹក្សាសហព័ន្ធកីឡារាំកម្ពុជា

បានផុស

នៅ

ពិធីករសង្ហា និងជាអតីតពលករនៅកូរ៉េលោកវីជេ អាឡាស្កូ ត្រូវបានប្រកាសតែងតាំងក្លាយជាទីប្រឹក្សានៃសហព័ន្ធកីឡារាំកម្ពុជា ខណ:សាមីខ្លួនបានសម្តែងក្តីរំភើប និងប្តេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងកិច្ចការងារនេះ។

Oplus_131072
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡារាំកម្ពុជាដែលមានលោកស្រី ញ៉ែម មរកត ជាប្រធានបានប្រកាសសម្រេច​តែងតាំងលោក VJ Alasko ដែលមានឈ្មោះពិតថា អៀង សំអាត ក្លាយជាទីប្រឹក្សាសហព័ន្ធបន្ទាប់ពីត្រូវបានសហព័ន្ធកត់សម្គាល់ឃើញលោកមានគុណសម្បត្តិ និងសមត្ថភាពច្រើន។

វីជេ អាឡាស្កូ បានបង្ហាញកាយវិការសប្បាយចិត្តថា «អបអរសាទរលោក អៀង សំអាត (Vj Alaskoo)ត្រូវបានសម្រេចតែងតាំងជាគណកម្មាធិការក្រុមប្រឹក្សាភិបាលជាទីប្រឹក្សាប្រតិបត្តិ នៃសហព័ន្ធកីឡារាំកម្ពុជា។​ ប្រកាសសម្រេសដោយប្រធានសហព័ន្ធកីឡារាំកម្ពុជា អគុណថ្នាក់ដឹកនាំ ខ្ញុំនឹងខិតខំចំពោះតំណែងមួយនេះ អោយអស់ពីសមត្ថភាពជូនចំពោះសហព័ន្ធ»។

តាមការកត់សម្គាល់ ការសម្រេចតែងតាំងនេះ គឺបន្ទាប់ពីគេដឹងថា លោកវីជេ អាឡាស្កូ បច្ចុប្បន្នក្រៅពីជាពិធីករក៏ជាអ្នកគ្រប់គ្រង Agency និងមានបទពិសោធន៍ក្នុងការដឹកនាំព្រឹត្តិការណ៍តូចធំជាច្រើនរបស់ក្រុមហ៊ុនមួយចំនួនដោយមានទាំងសេវាកម្មរៀបចំកម្មវិធីសិល្បៈទាំងក្នុង និងក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីការអាក់ខានសិល្ប:អស់ពេលប្រមាណ២ឆ្នាំមកនោះ ឥឡូវតារាប្រុសរូបនេះបានបង្ហាញខ្លួនវិលរកអាជីពសិល្ប:វិញហើយ ខណ:បច្ចុប្បន្នកំពុងចាប់ផ្តើមការងារមួយចំនួននៅតាមបណ្តាកម្មវិធី និងក្រុមហ៊ុននានាជាដើម។ ចំណុចនេះក៏ត្រូវបានគេមើលឃើញថា ទីផ្សារសិល្ប:របស់លោកកំពុងមានសន្ទុះខ្លាំងឡើងវិញទោះបីអាក់ខានមួយរយ:ពេល៕

អត្ថបទ៖ ចាន់រ៉ា

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម