ជីវិតកម្សាន្ដ
ផន ស្រីពី តំណាងកម្ពុជាចូលរួមប្រកួត Miss Intercontinental 2024
ទីបំផុតកញ្ញា ផន ស្រីពី អតីតបេក្ខភាព Miss Grand Cambodia 2024 ត្រូវបានជ្រើសរើសឲ្យក្លាយទៅជាបវរកញ្ញាតំណាងប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធី Miss Intercontinental 2024 នាពេលខាងមុខឆាប់ៗនេះ។

បើតាមការបញ្ជាក់ជាផ្លូវការរបស់ស្ថាប័ន Miss Inter continental Cambodia 2024 បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែសីហា នេះថា កញ្ញា « Sreypi-ស្រីពី »មកពីទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាគឺ កញ្ញានឹងក្លាយជាអ្នកតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Intercontinental 2024។
ស្ថាប័ន Miss Intercontinental Cambodia 2024 ដដែលនេះបានបន្ថែមថា ការជ្រើសរើសនេះដោយសារមើលឃើញថា កញ្ញា ផន ស្រីពី មានសមត្ថភាព និងទេពកោសល្យយ៉ាងខ្លាំងក្លាក្នុងការតំណាងឲ្យប្រទេសកម្ពុជាដែលជាទឹកដីដ៏អច្ឆរិយមួយនេះក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។

កញ្ញា ផន ស្រីពី មានអាយុ ២២ឆ្នាំ កម្ពស់ 1.74cm ជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង បច្ចុប្បន្ន ស្រីពី ជាគ្រូបង្វឹកGym និងជា Business ownerទៀតផង។
បវរកញ្ញារូបនេះមានសមត្ថភាពអាចនិយាយបាន៣ភាសាយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ អង់គ្លេស និង ថៃ។ កន្លងមកក្នុងនាមជាតារាម៉ូដែលអាជីព និងរាជិនីសម្រស់ក្តីសុបិន្តរបស់ ស្រីពី គឺក្លាយ ទៅជាអ្នកតំណាងកម្ពុជានៅលើឆាកអន្តរជាតិ។

ផន ស្រីពី ធ្លាប់ឆ្លងកាត់ការប្រកួត ៣ លើក មកហើយ រួមមាន៖ Mr & Miss Cambodia Korawin 2018 ,Freshie Girl 2019 ដោយនាងទទួលបានចំណាត់ថា្នក់ Top10។ លុះឆ្នាំ២០២៤ នាងសម្រេចក្តីស្រមៃមួយទៀតដោយដណ្តើមបានមកុដ Miss Grand KampongCham 2024 នៃកម្មវិធី Miss Grand Cambodia 2024៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


