Connect with us

ជីវិតកម្សាន្ដ

វិបត្តិ​កូ​វីដ​-១៩ ! ​តារា​ជើងចាស់ ច័ន្ទ តារា​ទី ងា​កមក​ចាប់​អាជីព​លក់​គុយ​ទាវ​

បានផុស

នៅ

​ស្រប​ពេលដែល​បញ្ហា​នៃ​ជំងឺ​កូ​វីដ​-១៩​បាន​ផ្ទុះឡើង​ជាថ្មី​ ដែល​ធ្វើ​ឲ្យ​អាជីព​សិល្បៈ ត្រូវបាន​ពន្យារ​ពេល​ឬ​លុបចោល​វិញ​នោះ ​តារា​សម្តែង​ជើងចាស់​មាន​ប្រជាប្រិយភាព​អ្នកស្រី ច័ន្ទ តារា​ទី បាន​ងាក​ខ្លួន​មក​ចាប់​មុខរបរ​ថ្មី​លក់​គុយទាវ​ ដើម្បី​បន្ថែម​ប្រាក់​ចំណូ​ល​ផ្គត់ផ្គង់​គ្រួសារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គត់​សម្គាល់​អំឡុង​ពេលនេះ ​មិនមែន​មានតែ​តា​រាសម្តែ​ង​អ្នកស្រី ច័ន្ទ តារា​ទី ម្នាក់​ទេ​ដែល​ត្រូវ​បាន​បាត់បង់​ចំណូល​ពី​អាជីព​សិល្បៈ​ពោល​គឺ​មាន​តារា​ប្រុស-​ស្រី​ជាច្រើន​ទៀត​ ក៏បាន​ជួបប្រទះ​បញ្ហា​នេះ​ដូចគ្នា​ផង​ដែរ​នា​ដំណាក់កាល​ជំងឺ​កូ​វីដ​-១៩​ ដែល​កំពុង​ផ្ទះ​ឡើង​ពេលនេះ​ផង​ដែរ​។​

​ងាក​ទៅ​ចាប់អារម្មណ៍​តារា​សម្តែង​ជើងចាស់​អ្នកស្រី ច័ន្ទ តារា​ទី ថ្មីៗ​នេះ​ត្រូវ​បាន​ប្រភព​បង្ហើប​ថា​ក្រោយ ពេល​បាត់​មុខ​និង​ស្ងប់ស្ងាត់​ពី​សិល្បៈមួយរយៈពេល​នេះ​អ្នកស្រី ច័ន្ទ តារា​ទី ចាប់ផ្តើម​ផ្លាប់​ប្តូរ​អាជីព​មក​លក់​គុយទាវ​ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែ​ម​។​ ជាក់​ស្តែង​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​ថា​ព្រឹក​នេះ​ មក​ជួយ​ហូប​គុយទាវ​ឆ្ងាញ់​នៅ​ហាង​តារា​ស​ម្តែង​អ្នក​បង ច័ន្ទ តារា​ទី។ លោក​និយាយទៀតថា សូម​ជួយ​ទិញ​គុយទាវ​បង ស្រី​ច័ន្ទ តារា​ទី តារា​ជើងចាស់​ម្នាក់​១​ចាន​ផង​បង ប្អូន !​។ ​បើ​តាម​ប្រភព​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ប​ច្ចុប្បន្ន​តារា​ស្រី ច័ន្ទ តារា​ទី បាន​បើក​កន្លែង​លក់​គុយ ទាវ​នៅក្នុង​បុរី​ពិភពថ្មី​ចំការ​ដូង​ ខាងលិច​ជាប់​សាលារៀន​វេ​ស្ទ័​ន​លើផ្លូវ១៩៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ទោះមិនទាន់មានតម្រុយចូលរោងការតែតារាស្រីម្នាក់នេះសម្រាលកូនដោយជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង បានសិក្សារៀបចំគ្រប់លទ្ធភាព ផ្អែកលើគោលការណ៍ ៥

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

៥ ប្រទេស ផលិតប្រេងច្រើនជាងគេលើពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ សន្យា នឹងនាំសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ ក្រោយពលរដ្ឋតំបន់រុនតាឯក ជាង ២ ពាន់នាក់ តវ៉ាករណីបាត់សាច់ប្រាក់ក្នុងប័ណ្ណក្រីក្រ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឈុតពណ៌មាសរបស់ Lisa លើឆាកប្រគំតន្រ្តីបារាំង ច្នៃម៉ូដដោយបុរសសង្ហាម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម