ជីវិតកម្សាន្ដ
ទោះមិនទាន់មានតម្រុយចូលរោងការតែតារាស្រីម្នាក់នេះសម្រាលកូនដោយជោគជ័យ
ភ្នំពេញ៖ ថ្វីត្បិតតែពិធីមង្គលការនៅមិនទាន់មានតម្រុយជាក់លាក់ក៏ពិតមែន ប៉ុន្តែទីបំផុតដូចដែលការត្រៀមទុក តារាសម្តែងវ័យជ្រេអ្នកនាង សូ ដានីតា ពេលនេះបានសម្រាលកូនប្រុសដំបូងប្រកបដោយជោគជ័យបន្ទាប់ពីរួមរស់ជាមួយស្វាមីវ័យក្មេង។

ទាក់ទងទៅនឹងដំណឹងនៃការសម្រាលកូនរបស់តារាស្រី សូ ដានីតា នេះ កន្លងមកតារាស្រីរូបនេះក៏ធ្លាប់ប្រកាសបើកចំហរួចមកហើយអំពីដំណឹងពពោះជិតគ្រប់ខែជាមួយប្តីក្មេងឈ្មោះ យុទ្ធ ឋាន:។
ការប្រកាសដោយបើកចំហរបស់ សូ ដានីតា កាលនោះពិតជាព័ត៌មានគួរឱ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ព្រោះថាមង្គលការមិនទាន់កើតមានផងក៏ស្រាប់មានកូនស្ងាត់ៗដូច្នេះ។

កូនប្រុសដំបូងរបស់អ្នកនាង សូ ដានីតា បានឆ្លងទន្លេដោយជោគជ័យនៅវេលាម៉ោង១០ និង១៨នាទីយប់ ថ្ងៃទី០៣ ខែមីនាឆ្នាំ២០២១។ សូ ដានីតា បានសម្រេចដាក់ឈ្មោះ ស៊ិនសូ ម៉េងឃុន។
បន្ទាប់ពីសម្រាលកូនប្រកបដោយជោគជ័យនេះដែរ អ្នកនាង សូ ដានីតា និងស្វាមីក្មេងបានបង្ហាញអារម្មណ៍ក្រេកអរ ហើយរំភើបខ្លាំង។ ខណ:មានទស្សនិកជន និងមិត្តភក្តិសិល្ប:ជាច្រើនបានចូលរួមអបអរផងដែរ មិនតែប៉ុណ្ណោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហាញវត្តមានសួរសុខទុក្ខដល់មន្ទីពេទ្យ។

គួររម្លឹកថា អ្នកនាង សូ ដានីតា និងស្វាមីលោក យុទ្ធ ឋាន: ក្រោយពេលមានទំនាក់ទំនងស្នេហាជាមួយគ្នា អ្នកទាំងពីរក៏បានសម្រេចរៀបចំធ្វើពិធីភ្ជាប់ពាក្យដោយស្ងាត់ៗខណ:មង្គលការនៅមិនទាន់កំណត់ ពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ទន្ទឹមពេលកូនប្រុសនេះគឺជាចំណងដៃដំបូងនៃស្នេហាប្តីប្រពន្ធអ្នកទាំងពីរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


