ជីវិតកម្សាន្ដ
បាត់មុខមួយរយ:ធំ! លោក ពេជ្រ ពន្លឺ ថា ព្រោះមិនសូវមានកម្មវិធីហៅដូចមុន ទើបប្តូរច្រៀងតាមហាងរកកម្រៃចិញ្ចឹមជីវិត
តារាចម្រៀងជើងចាស់ល្បីឈ្មោះ អំឡុងទសវត្សរ៍៩០ លោក ពេជ្រ ពន្លឺ បន្ទាប់បានមុខពីវិថីសិល្ប: មានរយ:ពេលយូរឆ្នាំមកនោះ ស្រាប់ពេលនេះមានប្រភពពីអ្នកសិល្ប:បង្ហើបថា លោកកំពុងតែសំងំរស់នៅក្នុងក្រុងភ្នំពេញប្រើជីវិតយ៉ាងសាមញ្ញជាមួយអាជីពច្រៀងពេលរាត្រី។

ក្នុងជំនួបជាមួយតារាសម្តែងលោក សាវិន ហ្វីលីព កាលថ្មីៗនេះ តារាចម្រៀង ពេជ្រ ពន្លឺ បានបញ្ជាក់ថា បច្ចុប្បន្នលោកនៅតែបន្តអាជីពច្រៀងធម្មតា គឺច្រៀងតាមហាងពេលយប់ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត។ ប៉ុន្តែការដែលមិនសូវឃើញវត្តមានរបស់លោកដូចមុន ដោយសារនៅតាមកម្មវិធីមួយចំនួន គេពុំសូវហៅច្រៀង។
លោក សាវិន ហ្វីលីព បានឲ្យដឹងដែរថាលោក ពេជ្រ ពន្លឺ តារាដែលធ្លាប់រះខ្ពស់ពេលនេះកំពុងសម្ងំរស់នៅក្នុងបន្ទប់ជួលយ៉ាងស្ងៀមស្ងាត់និង ច្រៀងពេលរាត្រីនៅហាងដៃអូន ២ក្បែរផ្សារបឹងបៃតងខណ្ឌ័សែនសុខជាមួយលោក សុះ ម៉ាច ។សម្រាប់បន្ទប់ជួលរបស់សិ ល្បករជើងចាស់រូបនេះកំពុងផ្ញើខ្លួនរស់នៅសព្វថ្ងៃគឺតម្លៃ ៦០ដុល្លារក្នុង១ខែ។
ស្ថិតក្នុងវ័យ៥៨ឆ្នាំតារាចម្រៀងលោក ពេជ្រ ពន្លឺ ក្រៅ ពីការច្រៀងនៅពេលរាត្រីលោកក៏មានជំងឺប្រចាំកាយផងដែរដោយលោកលើសឈាមនិងសន្លាក់។តារាច ម្រៀងលោក ពេជ្រ ពន្លឺ បានឲ្យដឹងដែរថា មូលហេតុដែលលោកមករស់នៅបន្ទប់ផ្ទះជួលដោយសារតែជិតកន្លងដែលលោកច្រៀងរាល់ថ្ងៃម្យ៉ាងក៏ដើម្បីសុវត្ថិភាពផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


