ជីវិតកម្សាន្ដ
ផេកដ៏ល្បីមួយទស្សន៍ទាយថា បេក្ខភាពតំណាងទាំង១២រូបនឹងមានឱកាសឈ្នះមកុដ ខណៈគ្មានវៀតណាមនិងថៃទេ
កាលពីពេលថ្មីៗនេះ សហគមន៍អ្នកគាំទ្រសម្រស់អន្តរជាតិ មានការរំភើបចិត្តជាមួយនឹងការទស្សន៍ទាយថា បេក្ខភាពតំណាងទាំង១២រូបនឹងមានឱកាសឈ្នះមកុដ Miss Grand International (MGI) ឆ្នាំ២០២៤ ដែលប្រកាសដោយគេហទំព័រសម្រស់ដ៏ល្បីមួយ។
ប្រទេសចំនួន១២ ដែលត្រូវបានទស្សន៍ទាយរួមមាន មីយ៉ាន់ម៉ា, អេស្ប៉ាញ, ឥណ្ឌា, សាធារណរដ្ឋដូមីនីកែន, ប្រេស៊ីល, ហ្គាតេម៉ាឡា, ម៉ិកស៊ិក, ឥណ្ឌូនេស៊ី, គូរ៉ាកាវ, ហ្វីលីពីន, ប៉ារ៉ាហ្គាយ និងម៉ាឡេស៊ី។ យ៉ាងណា តារាងទស្សន៍ទាយនេះមិនមានវត្តមានតំណាងប្រទេសវៀតណាម គឺបវរកញ្ញា Que Anh និងប្រទេសម្ចាស់ផ្ទះថៃនោះទេ។

កាលដែល Que Anh មិនបានបង្ហាញខ្លួនក្នុងបញ្ជីនេះ បានធ្វើឲ្យមានការសោកស្តាយជាខ្លាំង ប៉ុន្តែអ្នកគាំទ្រសម្រស់វៀតណាមភាគច្រើនក៏មិនភ្ញាក់ផ្អើលដែរ។ ដោយសារតែពេញមួយដំណើរនៅ MGI 2024 នាងមិនមានសកម្មភាពលេចធ្លោ ឬការសម្តែងគួរឲ្យចាប់អារម្មណ៍ច្រើនទេ។ ផ្ទុយទៅវិញ នាងបានជួបឧប្បត្តិហេតុអាក្រក់ៗជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់ក្នុងការប្រកួតប្រជែងសម្រស់។
ឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុដ៏គួរឲ្យកត់សម្គាល់បំផុតរបស់ Que Anh គឺសកម្មភាពឆក់យកមេក្រូហ្វូនពីបវរកញ្ញា ប៊ី សុធារី ដែលតំណាងកម្ពុជា។ ទង្វើនេះបានធ្វើឲ្យបវរកញ្ញាកម្ពុជាប្រែជាស្រឡាំងកាំងនៅចំពោះមុខកាមេរ៉ា និងទស្សនិកជន រហូតធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកគាំទ្រសម្រស់អន្តរជាតិ។ មនុស្សជាច្រើនជឿថា Que Anh ខ្វះភាពឆ្លាតវៃ និងការគោរពចំពោះអ្នកតំណាងផ្សេងទៀត ដែលជាគុណភាពចាំបាច់នៅគ្រប់ឆាកអន្តរជាតិ។
មិនត្រឹមតែប៉ុណ្ណោះ Que Anh ក៏បានជួបប្រទះនឹងបញ្ហាតុរប្យួរខោអាវដែលមិននឹកស្មានដល់ នៅលើការផ្សាយផ្ទាល់ ដែលបណ្តាលឲ្យមានស្ថានភាពឆ្គាំឆ្គង។ ឧប្បត្តិហេតុជាប់ៗគ្នាទាំងនេះបានធ្វើឲ្យបេក្ខភាពរូបនេះទទួលរងនូវការបញ្ចេញមតិអវិជ្ជមានជាបន្តបន្ទាប់។ ទស្សនិកជនតាមផ្ទះបានសម្តែងការខកចិត្តចំពោះអាកប្បកិរិយារបស់នាង និងកង្វះការរៀបចំនៅ MGI 2024។ ក្នុងពេលជាមួយគ្នានេះ ពួកគេសង្ឃឹមថានាង នឹងរៀនពីបទពិសោធន៍ និងចៀសវាងការប្រព្រឹត្តខុសដដែលៗ។
បញ្ហាអាកប្បកិរិយារបស់ Que Anh មិនត្រឹមតែប៉ះពាល់ដល់មុខមាត់ផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ទស្សនៈរបស់មិត្តអន្តរជាតិចំពោះស្ត្រីវៀតណាមផងដែរ។ ទង្វើឆក់យកមេក្រូហ្វូនបានបង្កើតការចាប់អារម្មណ៍មិនល្អ ប៉ះពាល់ដល់មុខមាត់តំណាងប្រទេស។ ក្នុងនាមជាតំណាងរបស់វៀតណាមនៅលើឆាកសម្រស់អន្តរជាតិ Que Anh មិនត្រឹមតែត្រូវបង្អួតសម្រស់ខាងក្រៅប៉ុណ្ណោះទេ ថែមទាំងត្រូវបង្ហាញនូវជំនាញ និងភាពប៉ិនប្រសប់ក្នុងគ្រប់សកម្មភាព ដើម្បីរក្សាមុខមាត់នារីវៀតណាមនៅចំពោះមុខមិត្តភក្តិអន្តរជាតិ។ ដូច្នេះហើយ អ្នកគាំទ្រសម្រស់វៀតណាមរំពឹងថានឹងមានការផ្លាស់ប្តូរពី Que Anh នៅក្នុងថ្ងៃប្រកួតប្រជែងនាពេលខាងមុខ ជាមួយនឹងភាពឆ្លាតវៃ និងជំនាញខាងអាកប្បកិរិយាកាន់តែច្រើន។

ដោយឡែក ងាកមកាន់បវរកញ្ញាថៃនាង Malin Chara-anan ឯណោះវិញ មូលហេតុដែលនាងពុំមានឈ្មោះនៅក្នុងការទស្សទាយរបស់ផេកដ៏ល្បីនោះក៏ដោយសារតែរូបរាង និងមានកម្ពស់ត្រឹមតែ ១.៦៥ ម៉ែត្រ ដែលគេចាត់ទុកថាជាកម្ពស់ទាបបំផុតក្នុងចំណោមម្ចាស់មកុដ Miss Grand Thailand ពីមុន។ លើសពីនេះ សម្រស់ Malin ក៏មិនលេចធ្លោខ្លាំងដែរ។ នាងមានមុខមាត់ដូចមនុស្សស្រីទូទៅ គ្មានភាពលេចធ្លោចេញពីដងខ្លួន ហើយនាងក៏មានគុណវិបត្តិនៃការមានភ្នែកមិនស្មើគ្នាផងដែរ។
ទន្ទឹមនោះដែរ ជ័យលាភីក្នុងកម្មវិធី MGT ឆ្នាំ ២០២៤ របស់នាងរហូតមកដល់សព្វថ្ងៃនេះ នៅតែទទួលបានភាពចម្រូងចម្រាសជាច្រើនលើវេទិកាសម្រស់ ទាក់ទិននឹងពាក្យគេចោទថានាងចាយលុយទិញមកុដ តែមិនមែនបានមកដោយសមត្ថភាពនិងសម្រស់ទេ ហើយកាលដែលលោកណាវ៉ាត់ពេញចិត្ត ដោយសារតែនាងមានប្រវត្តិសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆក់មេក្រូពីបវរកញ្ញា ប៊ី សុធារី ថ្ងៃមុន ឥលូវ ម្ចាស់មកុដវៀតណាម ត្រូវគេព្រួតរិះគន់ថាមានចរិតអសីលធម៌
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


