ជីវិតកម្សាន្ដ
ឆក់មេក្រូពីបវរកញ្ញា ប៊ី សុធារី ថ្ងៃមុន ឥលូវ ម្ចាស់មកុដវៀតណាម ត្រូវគេព្រួតរិះគន់ថាមានចរិតអសីលធម៌
សកម្មភាពរបស់បវរកញ្ញា Vo Le Que Anh ក្នុងកម្មវិធី Miss Grand International 2024 កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រសម្រស់ក្នុងស្រុក។ ជាពិសេសទស្សនិកជនក្នុងប្រទេសវៀតណាមមិនបានពេញចិត្តលើរូបនាងឡើយ ចាប់តាំងពីនាងក្លាយជាម្ចាស់មកុដតំណាងប្រទេសទៅប្រកួតនៅលើឆាកសម្រស់អន្តរជាតិ ដោយប្រឈមមុខនឹងមតិអាក្រក់ៗជាច្រើន។
កាលពីពេលថ្មីៗនេះ ម្ចាស់មកុដវៀតណាមរូបនេះបានជួបរឿងចម្រូងចម្រាសសារជាថ្មី នៅពេលដែលនាងធ្វើទង្វើមិនសមរម្យឬអសីលធម៌ជាមួយបវរកញ្ញាកម្ពុជា ប៊ី សុធារី។ តាមរយៈវីដេអូឃ្លិបដែលបង្ហោះព្រោងព្រាតលើបណ្ដាញអ៉ិនធើណេតបានបង្ហាញពីសកម្មភាពនៅលើឆាក MGI ដោយនាង Que Anh ស្រាប់តែឆក់យកមេក្រូពីដៃរបស់បវរកញ្ញា ប៊ី សុធារីភ្លាមៗ ដែលពេលនោះនាងកំពុងនិយាយជាមួយបវរកញ្ញាម៉ាកាវអំពីបទចម្រៀងដ៏គួរឲ្យចាប់អារម្មណ៍ជាភាសាកូរ៉េ។ ប៉ុន្តែ Que Anh ហាក់ដូចជាមិនបានដឹងខ្លួនថានោះទេ ដោយនាងនៅតែបន្តច្រៀងយ៉ាងសប្បាយ ដោយមិនសុំទោស ឬពន្យល់ពីទង្វើអសីលធម៌របស់នាងជាមួយតំណាងកម្ពុជាឡើយ។
យ៉ាងណា មួយរយៈនេះ Que Anh ត្រូទស្សនិកជនវៀតណាមរិះគន់យ៉ាងខ្លាំងក្លា ទាក់ទិននឹងសម្រស់របស់នាងមិនទាក់ទាញហើយនៅមានអាកប្បកិរិយាមិនសមរម្យជាមួយបវរកញ្ញាកម្ពុជាថែមទៀត។ សកម្មភាពនេះអាចធ្វើឲ្យតំណាងវៀតណាមបាត់បង់ពិន្ទុយ៉ាងធ្ងន់ធ្ងរក្នុងក្រសែភ្នែកចៅក្រម អ្នករៀបចំកម្មវិធី MGI និងទស្សនិកជនអន្តរជាតិ។
មិនត្រឹមតែប៉ុណ្ណឹងទេ បន្ទាប់ពីសកម្មភាពកញឆក់ក្បាលមេក្រូរបស់ Que Anh នៅលើទឹកដីកម្ពុជា ពេលនេះនាងត្រូវបានមហាជនក្នុងប្រទេសខ្លួនបានបញ្ចេញមតិមិនពេញចិត្ត ហើយថារូបនាងមិនគួរប្រព្រឹត្តនូវសកម្មភាពមិនល្អដល់ភ្នែកទស្សនិកជនអន្តរជាតិឡើយ។ ជាពិសេសទៀតសោត ចេះឬមិនចេះច្រៀងបទមួយនោះនាងក៏គួរសុំការអនុញាតពីម្ចាស់ផ្ទះមុននឹងកញ្ឆក់មេក្រូពីដៃអ្នកដទៃបែបនេះ ហើយវាក៏បង្ហាញសកម្មភាពមិនល្អ និងពុំគួរមានឡើយសម្រាប់នាងក្នុងនាមជាបវរកញ្ញាតំណាងប្រទេសទៅប្រកួតលើឆាក។
មិនត្រឹមតែរងការរិះគន់ពីការយកមីក្រូនោះទេ Que Anh កន្លងមកបានជួបការលំបាកជាច្រើនពេលនាងមិនទទួលបានការគាំទ្រច្រើនពីទស្សនិកជនវៀតណាម។ នាងធ្លាប់បានបង្ហោះសារសុំឲ្យអ្នកគាំទ្របោះឆ្នោតដើម្បីជួយនាងមានឱកាសទទួលទានអាហារពេលល្ងាចជាមួយលោក Nawat ។ ផ្ទុយពីការរំពឹងទុក មិនត្រឹមតែមិនទទួលបានការគាំទ្រនោះទេ Que Anh ក៏ទទួលបានប្រតិកម្មអវិជ្ជមានជាច្រើនពីទស្សនិកជនផងដែរ។ ពួកគេគិតថាការអំពាវនាវរបស់នាងគឺហួសហេតុនិងមិនប្រាកដនិយម។
ដោយឡែក ងាកមកកាន់មអាហារពេលល្ងាចជាមួយលោកណាវ៉ាត់ដែលជាប្រធាន Miss Grand International Que Anh ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដែរ ក្រោយពីនាងបង្ហាញទំនុកចិត្តខ្ពស់ក្នុងនាមជាអ្នកតំណាងប្រទេស។ ក្នុងពិធីជប់លៀងនោះ លោកណាវ៉ាត់បាននិយាយដោយត្រង់ៗថា Que Anh មិនមានប្រជាប្រិយភាពពីអ្នកគាំទ្រក្នុងស្រុកទេ តើចង់និយាយអ្វីទៅកាន់ទស្សនិកជនវៀតណាម ដើម្បីឲ្យពួកគេយល់កាន់តែច្បាស់?។
មិនបង្អង់យូរ Que Anh បានឆ្លើយតបថា «មានអ្នកគាំទ្រសម្រស់វៀតណាមជាច្រើនដែលស្រលាញ់ និងគាំទ្រខ្ញុំ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនដែលមិនយល់ពីខ្ញុំ ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេអាចមើលឃើញនូវអ្វីដែលខ្ញុំបានព្យាយាម និងព្យាយាមសម្រាប់ថ្ងៃនេះ។ កាលពីឆ្នាំមុន ខ្ញុំមានឱកាសបានទៅសម្ដែងនៅ MGI ដែលប្រារព្ធធ្វើនៅប្រទេសវៀតណាម ហើយពេលនោះគ្មានអ្នកណាស្គាល់ខ្ញុំទេ។ ប៉ុន្តែថ្ងៃនេះខ្ញុំនៅទីនេះ តំណាងឲ្យប្រទេសវៀតណាម។ ខ្ញុំសូមអរគុណអ្នកគាំទ្រវៀតណាម ហើយនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីឈ្នះមកុដនេះ»។


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសសង្ហាកាន់មកុដ Miss Cosmo នៅវៀតណាម មានប្រវត្តិអប់រំខ្ពស់ ក៏ជាសិស្សពូកែលំដាប់ប្រទេស
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


