ជីវិតកម្សាន្ដ
ត្រូវគេចោទថាស្រកគីឡូលឿនព្រោះប្រើថ្នាំ Katy Perry តបវិញងាយៗ
នាពេលថ្មីៗនេះតារាបរទេស Katy Perry ត្រូវបានសាធារណជនសង្ស័យថា នាងបានលួចប្រើប្រាស់ថ្នាំដូចជា Ozempic ឬថ្នាំសម្រកទំងន់មួយចំនួនដើម្បីឲ្យមានរូបរាងដ៏ទាក់ទាញនៅអាយុ ៣៩ឆ្នាំ បន្ទាប់ពីនាងបានបញ្ចេញរូបថតគម្របសម្រាប់អាល់ប៊ុមចុងក្រោយ។
យ៉ាងណា តារាចម្រៀងស្រីរូបនេះ បានបង្ហាញនៅលើទំព័រ Instagram ផ្ទាល់ខ្លួនថា នាងមិនបានប្រើថ្នាំដើម្បីសម្រកគីឡូទេ អាហារដែលជួយឲ្យនាងស្រកទម្ងន់ថ្មីៗនេះ គឺស៊ុតស្ងោរតែមួយមុខប៉ុណ្ណោះ។ ពួកវាជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យហើយនាងព្យាយាមហាត់ប្រាណ យ៉ាងហោចណាស់ ៣-៤ ដងក្នុងមួយសប្តាហ៍ ដើម្បីរក្សារាងរៅឲ្យនៅតែស្រឡូនស្អាតដែរ។
ទោះជាយ៉ាងណាក៏ដោយ ការទទួលទានស៊ុតច្រើនពេក ក៏បណ្តាលឲ្យមានផលប៉ះពាល់ដែលមិនចង់បានផងដែរ។ ស៊ុតលឿងមានកូលេស្តេរ៉ុលច្រើន ហើយការទទួលទានកូលេស្តេរ៉ុលច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូងដូចជា atherosclerosis ។ នេះជាលទ្ធផលដែលថ្លើមត្រូវធ្វើការកាន់តែខ្លាំងដើម្បីដំណើរការកូឡេស្តេរ៉ុលលើស។ បន្ថែមពីលើស៊ុត អ្នកគួរតែបន្ថែមប្រភពប្រូតេអ៊ីនផ្សេងទៀតដូចជាសាច់គ្មានខ្លាញ់ ត្រី សណ្តែក និងគ្រាប់ ដើម្បីធានាថារាងកាយត្រូវបានផ្តល់យ៉ាងពេញលេញជាមួយនឹងអាស៊ីតអាមីណូចាំបាច់។
ងាកមកកាន់ តារាស្រីវ័យ៣៩ឆ្នាំរូបនេះវិញ ក្រោយពេលសម្រាលកូន Katy Pery ត្រូវបានគេសើចចំអកដដែលៗ ដោយសារតែរូបរាងដ៏ធាត់។ នៅឆ្នាំ ២០២៤ តារាចម្រៀងដែលកើតក្នុងឆ្នាំ ១៩៨៤ បានចែករំលែកថា គាត់បានស្រក ១០គីឡូក្រាមដោយធ្វើតាមរបបអាហាររបស់ Atkins ដែលជាវិធីសាស្ត្រសម្រកទម្ងន់ដ៏ពេញនិយមដោយផ្អែកលើគោលការណ៍កំណត់បរិមាណកាបូអ៊ីដ្រាត (ម្សៅ) ដែលអាចទទួលទានបាន។
ផ្ទុយទៅវិញ របបអាហារនេះលើកទឹកចិត្តឲ្យទទួលទានប្រូតេអ៊ីន និងខ្លាញ់កាន់តែច្រើន។ Katy បាននិយាយថាប្រភេទរាងកាយរបស់នាងមិនមែនជាមនុស្សស្គម ដូច្នេះនាងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រកទម្ងន់។
របប Atkins គឺជាវិធីសាស្ត្រសម្រកទម្ងន់លឿនក្នុងដំណាក់កាលដំបូង។ នេះគឺដោយសារតែនៅពេលដែលការទទួលទានកាបូអ៊ីដ្រាតមានកម្រិតខ្លាំង រាងកាយនឹងប្តូរទៅការដុតបំផ្លាញជាតិខ្លាញ់ដែលរក្សាទុកជាប្រភពថាមពលចម្បងរបស់វា ដែលនាំឲ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស។ ជំនួសមកវិញ អ្នកត្រូវទទួលទានប្រូតេអ៊ីន និងខ្លាញ់ឲ្យបានច្រើន ដើម្បីធ្វើឲ្យរាងកាយរបស់អ្នកមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឃ្លាន។
ដ្បិតថារបបអាហារមួយនេះវាផ្ដល់ផលប្រយោជន៍ជួយឲ្យស្រកគីឡូលឿនមែនពិត ប៉ុន្តែវានៅតែមានផលប៉ះពាល់មួយចំនួនដូចជា អស់កម្លាំង វិលមុខ ពិបាកផ្តោតអារម្មណ៍ និងក្លិនមាត់មិនល្អ។ ទាំងនេះគឺជារោគសញ្ញាទូទៅនៅពេលដែលរាងកាយប្តូរទៅរបៀប ketosis (ការដុតខ្លាញ់)។ របបអាហារ Atkins ក៏មិនសមរម្យសម្រាប់អ្នកដែលមានបញ្ហាតម្រងនោម ឬបេះដូង ឬស្ត្រីមានផ្ទៃពោះដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Justin លែងទុកចិត្តមនុស្សជុំវិញខ្លួន ក្រោយជួបបញ្ហាអស្ថិរភាពផ្លូវចិត្តកាន់តែខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


