ឱក សុគន្ធកញ្ញា និង ក្រុម​គ្រួសារ បន្ត​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​នៅ​ផ្ទះ ​រង់ចាំ​តេស្ត​កូវីដ-១៩ លើក​ទី ២​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ឱក សុគន្ធកញ្ញា និង ក្រុម​គ្រួសារ បន្ត​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​នៅ​ផ្ទះ ​រង់ចាំ​តេស្ត​កូវីដ-១៩ លើក​ទី ២​

បានផុស

នៅ

ក្រោយដឹងលទ្ធផលអវិជ្ជមានកូវីដ១៩ អ្នកនាង ឱក សុគន្ធកញ្ញា ព្រមទាំងក្រុមគ្រួសារ បានបន្តធ្វើ​ចត្តាឡីស័ករយៈពេល១៤ថ្ងៃ រងចាំការធ្វើតេស្ដរកជំងឺកូវីដ១៩ជាលើកទី២ នេះបើយោងតាម​ហ្វេស​ប៊ុក​ផេកផ្លូវការរបស់អ្នកនាង​នៅមុននេះបន្តិច ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាសរូបនេះ បានបញ្ជាក់ថា ​សម្រាប់​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​ព្រមទាំង​បុត្រ បាន​ចូលរួម​ធ្វើតេស្ត លើកទីមួយរក​មេរោគ​ជំងឺ​កូ​វីដ​១៩ ពេលនេះ​នាង​ខ្ញុំ​បាន​ទទួល​លទ្ធផល​រួចហើយ​គឺ អវិជ្ជមាន (Negative) ។

ប៉ុន្តែ​ក្នុងអំឡុង​ពេលនេះ​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ក៏​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័​ករយះពេល​១៤​ថ្ងៃ បន្ត​តាមដាន​សុខភាព ដើម្បី​ធ្វើតេស្ត​ជា​លើក​ទី​២ បន្តទៀត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។​ អរគុណ​ណាស់​ដល់​ពុក​ម៉ែ​បងប្អូន អ្នក​ស្រលាញ់​គាំទ្រ​នាង​ខ្ញុំ​ទាំងអស់គ្នា​ដែល​បាន​បារម្ភ​និង​សួរសុខទុក្ខ​ជា​ច្រើន​ដែល​នាង​ខ្ញុំ​មិនបាន​ឆ្លើយតបបាន​ទាំងអស់គ្នា ។

គួរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែមីនា ម្សិលមិញនេះ បុគ្គលិករបស់ផលិតកម្មហង្សមាសចំនួន៧​នាក់​ហើយ​ ដែលធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩ និងកំពុងតាមដានសុខភាពជាច្រើននាក់ទៀតផងដែរ៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​០៧​ករណី​បន្ថែម​ទៀត ជា​ករណី​នាំចូល​ពីថៃ​​

កូវីដ-១៩៤ ម៉ោង មុន

​បាត់ដំបង​ថ្ងៃនេះ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៣ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២១ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ត្រូវ​តែ​មាន​លក្ខ​ណៈ​សម្បត្តិ និង​ប្រជា​ប្រិយភាព ទាំង​សុខភាព និង​ទាំង​សមត្ថភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា

កូវីដ-១៩៤ ម៉ោង មុន

ខេត្ត​សៀមរាប ​រក​ឃើញពលករពីរនាក់​ឆ្លង​កូវីដ១៩ ​បំប្លែងខ្លួន​ថ្មី​ពីឥណ្ឌា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services