ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា ត្រៀមធ្វើ Solo Tour Concert បំពេញបំណងអ្នកគាំទ្រ ក្រោយជោគជ័យលើកទី១
បន្ទាប់ពីជោគជ័យយ៉ាងធំធេងសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រី The Q – Rise of The Queen Solo Concert លើកទី១ តារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហើបពីគោលបំណងត្រៀមរៀបចំ Solo Tour Concert ដើម្បីបំពេញបំណងអ្នកគាំទ្រ។

ជាការពិត ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ Solo Concert របស់តារាចម្រៀងចាស់វស្សារូបនេះ កាលពីខែកញ្ញាកន្លងទៅ គឺទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីមហាជន ពិសេសយុវវ័យ ខណ:ដែលសាម៉ូខ្លួន ជារឿយៗ បានបង្ហាញក្តីរំភើបទឹកភ្នែកមិនដឹងខ្លួន និងនៅតែរំភើបជាមួយព្រឹត្តិការណ៍នោះជានិច្ច។
តួយ៉ាងថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា ទើបតែបង្ហាញអារម្មណ៍ដិតដាមនឹងព្រឹត្តិការណ៍នោះ ទៅកាន់អ្នកគាំទ្រជាថ្មីម្តងទៀតថា “រាល់ពេលមើលម្តងៗ អារម្មណ៍នៅតែរំភើប ទឹកភ្នែកហូរដោយមិនដឹងខ្លួន” និងឆ្លៀតថ្លែងអំណរគុណចំពោះការគាំទ្រខ្លួន រួមនិងក្រុមការងារ ដែលអ្នកនាងចាត់ទុកថា ជាផ្នែកដ៏សំខាន់ញាំងឱ្យមានព្រឹត្តិការណ៍នោះឡើង។
រឿងដែលចាប់អារម្មណ៍ថែមទៀត សម្រាប់អ្នកគាំទ្ររបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ គឺក្រោយការប្រកាសថា “ជួបគ្នាឆាប់ៗនេះ The Q Rise Of The Queen – Aok Sokunkanha Solo Tour C oncert“ ។

ចំពោះការបង្ហើបដំណឹងនៃព្រឹត្តិការណ៍ Solo Tour Concert របស់ខ្លួននេះដែរ អ្នកនាង ឱក សុគន្ធកញ្ញា មិនទាន់បានបញ្ជាក់ពីថ្ងៃកំណត់ ថាគ្រោងធ្វើនៅថ្ងៃណា ឬទីតាំងកន្លែងណានៅឡើយទេ ព្រោះស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ ចិត្តអ្នកគាំទ្ររបស់ខ្លួន។
ជាការកត់សម្គាល់ ព្រឹត្តិការណ៍ប្រគំតន្ត្រី The Q – Rise of The Queen Solo Concert ឱក សុគន្ធកញ្ញា មិនត្រឹមតែទទួលបានជោគជ័យ និងការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជននោះទេ ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ថែមទាំងបានបង្កើតបរិយាកាសយ៉ាងសប្បាយរីករាយកក្រើកឆាកតែម្តង៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


