ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុបឲ្យទទួលបានជោគជ័យល្អគ្រប់គ្នា
ស្របពេលដែលចូលមកដល់នៃការប្រឡងបាក់ឌុប (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) សម័យប្រឡងចាប់ពីថ្ងៃទី០៨-០៩ ខែតុលាឆ្នាំ២០២៤ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានចេញសារលើកទឹកចិត្តដល់បេក្ខជនទូទាំងប្រទេសឲ្យខិតខំអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។

ជាការពិតណាស់ចូលមកដល់ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៤នេះ គេកត់សម្គាល់ឃើញមានតារាសិល្ប:ប្រុស-ស្រីល្បីៗមួយចំនួន ព្រមមហាជន គឺបាននាំគ្នាចេញសារលើកទឹកចិត្ត និងជូនពរបេក្ខជនកំពុងប្រឡងនៅទូទាំងប្រទេស។
តួយ៉ាងតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចេញខ្លឹមសារដោយការលើកទឹកចិត្តនិងជូនពរដល់បេក្ខជនទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការប្រឡងផងដែរ។ អ្នកនាងឱក សុគន្ធកញ្ញាបានលើកឡើងថា សូមជូនពរប្អូនៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃនេះឲ្យមានស្មារតី រឹងមាំមោះមុត បំពេញកាតព្វកិច្ចចំនួន២ថ្ងៃឲ្យបានល្អតាមអ្វីដែលអាចធ្វើទៅបាន ស៊ូៗ បងកញ្ញា ផ្តល់កម្លាំងចិត្តពីចម្ងាយឲ្យណា។
ចំណែកឯតារាចម្រៀងរួមទ្រនុំអ្នកនាង ពេជ្រ សោភា ក៏បានចេញសារជូនពរដល់បេក្ខជនប្រឡងទាំងអស់ដែរថា”នាងខ្ញុំ ពេជ្រ សោភា សូមជូនពរក្មួយៗទី១២ សំណាងល្អក្នុងការប្រឡងខំប្រឹងនិងធ្វើឲ្យអស់ពីសមត្ថភាពណា”។
គួរជម្រាបថាគណៈមេប្រយោគនិងគណៈកម្មការនា នាដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំ ណាក់កាលមានចំនួនសរុបជិត៣ម៉ឺននាក់ខណៈមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង ១៣ម៉ឺននាក់ ហើយបេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់៕ អត្ថបទ៖ ចាន់រ៉ា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


