Connect with us

ជីវិតកម្សាន្ដ

កុំឱ្យសង្ស័យច្រើន! តារាប្រុសថៃ ៣រូប ដាច់ចិត្តបង្ហើបពីទំនាក់ទំនងស្នេហាក្រៅឆាកហើយ

បានផុស

នៅ

ថ្មីៗនេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា តារាប្រុសថៃសង្ហា ៣រូប បានបង្ហើបពីទំនាក់ទំនងស្នេហា​ក្រៅឆាក​របស់​ពួក​គេមក​កាន់​អ្ន​ក​​សារព័ត៌មាន។

ដើម្បីកុំឱ្យអ្នកគាំទ្រមានការសង្ស័យច្រើន តារាប្រុស ៣រូបខាងក្រោមនេះ បាននិយាយពីទំនាក់ទំនងមួយដែលពួកគេទើបនឹង​ចាប់​ផ្តើម​ជាមួយនារីស្រស់ស្អាតម្នាក់ ប៉ុន្តែមិនមែនស្ថិតនៅក្នុងចង្កោមសិល្បៈដូចពួកគេនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មោះ! មកដឹងថា តារាប្រុសសង្ហាទាំង ៣រូប បាននិយាយអ្វីខ្លះពីស្នេហារបស់ពួកគេជាមួយនារីក្រៅសិល្បៈ៖

១. Toey Pongsakorn

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ តារាសម្តែងប៉ុស្តិ៍លេខ ៣ថៃ Toey Pongsakorn និយាយថាលោកកំពុងចាប់ផ្តើម​មើលចិត្តគ្នាជាមួយ​នា​រី​ក្រៅសិល្បៈម្នាក់អស់មួយរយៈហើយ។ Toey បញ្ជាក់ទៀតថា នារីម្នាក់នោះគឺជាជនជាតិថៃសុទ្ធមួយរយភាគរយ នាងមិន​មែ​ន​ជា​កូន​កាត់នោះទេ។

២. Porshe Saran

តារាសម្តែងប្រុសឯករាជ្យ ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថា គាត់កំពុងទាក់ទងជាមួយក្មេងស្រីធម្មតាម្នាក់ មិនមែនជា​អ្នក​សិល្បៈរយៈពេល ៣ខែហើយ។

៣. Film Thanapat

យោងតាមបទសម្ភាសន៍កន្លងមករបស់ Film បានអោយដឹងថា រូបគេកំពុងជជែក និងមើលចិត្តគ្នាជាមួយក្មេងស្រី​ដែលមិនមែនជា​តារា​ល្បី​ល្បាញ​ម្នាក់៕

អត្ថបទផ្ដល់សិទ្ធិ៖ Poraman

ចុចអាន៖ រៀបការ​អស់​ច្រើនឆ្នាំ! ​តារាថៃ​ទាំងនេះ ​ទើបតែ​ដាច់ចិត្ត​បង្ហើបថា ​ពួកគេ​កំពុងចង់​បានកូន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម