ជីវិតកម្សាន្ដ
រៀបការអស់ច្រើនឆ្នាំ! តារាថៃទាំងនេះ ទើបតែដាច់ចិត្តបង្ហើបថា ពួកគេកំពុងចង់បានកូន
មិនប៉ុន្មានឆ្នាំមកនេះ មានតារាប្រុសស្រីថៃជាច្រើនគូ បានដឹកដៃគូស្នេហ៍ចូលរោងជ័យយ៉ាងមានក្តីសុខ។ ទោះបីរៀបការហើយពីរ បីឆ្នាំក៏ដោយ ទស្សនិកជនសង្កេតឃើញថាពួកគេមិនទាន់បង្ហើបពីរឿងយកកូននោះទេ។

ថ្មីៗនេះ តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា មានតារាប្រុសស្រីថៃលំដាប់ជួរមុខ ៣រូប ទើបបង្ហើបមកាន់អ្នកសារព័ត៌មានពីគម្រោងដែលពួកគេនឹងយកកូនឆាប់ៗនេះ។
ក្នុងនោះ រួមមានតារា៖
១. Louis Scot
.gif)
តាមបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Louis Scot សារភាពថាគាត់ចង់បានកូននៅឆ្នាំនេះ។ តារាសម្តែងរូបនេះ និងភរិយា Noon Ramida បានពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីការមានកូនជារួចមកហើយ។
២. Dj Push

តារាសម្តែងសង្ហា Dj Push បានរៀបការជាមួយ Jooy Warattaya នៅចុងឆ្នាំ ២០១៨ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង ៤ឆ្នាំ។ យោងតាមបទសម្ភាសន៍កន្លងមករបស់តារាដែលមានប្រជាប្រិយភាពម្នាក់នេះ បាននិយាយថាគាត់ពិតជាចង់បានកូនភ្លោះណាស់។
៣. Mew Nittha

តារាស្រីថៃប៉ុស្តិ៍លេខ៣ ដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់រូបនេះ បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននាពេលថ្មីៗនេះថា នាងចង់បានកូនស្រីម្នាក់ និងកូនប្រុសម្នាក់។ ហេតុនេះ បន្ទាប់ពីនាងបានថតបញ្ចប់រឿង «Duang Tah Tee Sarm» នាងនឹងផ្អាកទទួលការងារថតមួយរយៈ ដើម្បីយកពេលសម្រាកនិងគិតគូរឿងយកកូនផងដែរ៕
អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖ទស្សនីយភាពល្អៗ ក្នុងបទចម្រៀងភាពយន្តជីវចល រឿង «Raya and the Last Dragon»
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


