ជីវិតកម្សាន្ដ
អាណារ៉ូស ចេញមុខបញ្ជាក់ភ្លាម ក្រោយដៃគូស្និទ្ធស្នាល កក្កដា សុភ័ណ្ឌ ឆ្លងកូវីដ
ស្របពេលដែលអតីតសង្ឃអន្ទិត កក្កដា សុភ័ណ្ឌ ឆ្លងជំងឺកូវីដ-១៩ បង្កការភ្ញាក់ផ្អើលមហាជននិងពិសេសអ្នកដែលចូលរួមពិធីមង្គលការមួយកាលពីថ្ងៃទី១២ ខែមីនា ស្ថិតនៅភូមិត្រាំងលាវ ឃុំរវាង ស្រុកសំរោងនោះ តារាសម្តែងដែលធ្លាប់ជាដៃគូស្និទ្ធស្នាលកញ្ញា អាណារ៉ូស បានចេញមុខបញ្ជាក់ពីស្ថានភាពទំនាក់ទំនងរវាងនាងនិងបុគ្គលម្នាក់នេះ។
តាមរយៈខ្លឹមសាររបស់តារាសិចស៊ីអាណារ៉ូស បានបញ្ជាក់ខ្លី ដើម្បីស្រាយមន្ទិលមហាជនដូច្នេះថា ខ្ញុំអត់ដែលបានជួបស្រីដា រយៈពេល១ខែពេញហើយ ដោយសារតែប្រដៅមិនស្តាប់ហើយឈប់ឆាតសួររឿងបុគ្គលម្នាក់នឹងទៀត។ សូមអរគុណសូមជម្រាបលា តែយ៉ាងណាក៏នៅតែអាណិតជូនពរសំណាងល្អហើយឆាប់ជា។





អន្ទិត កក្កដា សុភ័ណ្ឌ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានទទួលលទ្ធផលតេស្តរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានទៅចូលរួមពីធីមង្គលកាលពីថ្ងៃទី១២ ខែមីនា ខណៈដែលការចូល រួមនោះអន្ទិត កក្កដា សុភ័ណ្ឌ ក៏បានបង្ហាញភាពស្និទ្ធស្នាលកៀកកិតជាមួយកូនក្រមុំ កូនកំលោះនិងអ្នកចូលរួមមួយចំនួនទៀតផងដែរ។ ជាមួយគ្នានៃការដឹងលទ្ធផលឆ្លងជំងឺកូវីដ-១៩អន្ទិត កក្កដា សោភ័ណ្ឌ ក៏បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា ខ្ញុំ កក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive មានផ្ទុកមេរោគ កូវីដ-១៩ នេះពិតមែន។ អ្វីដែលស្មានមិនដល់បានកើតឡើងហើយ។



ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យនឹងពង្រឹងស្មារតីឲ្យបានល្អរង់ចាំការព្យាបាល។ សូម ទោសអ្នករាល់គ្នាផង បើខ្ញុំមិនមកពិនិត្យខ្ញុំគេចវេះ វាជារឿងមិនល្អទេសុខចិត្តឲ្យអ្នកទាំងអស់គ្នាជេរខ្ញុំ។ សូមទោសមិត្តភក្តិអ្នករាប់អាន ដែលខ្ញុំនាំទុក្ខឲ្យហើយសូមមេត្តាទៅពិនិត្យសុខភាព ដែលនៅជិតនិងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលកុំឲ្យស្តាយក្រោយដូចខ្ញុំ កក្កដា សោភ័ណ្ឌបន្ថែម៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ពិធីការិនី ថន លក្ខិណា បញ្ជាក់ប្រាប់ពីសុខភាពក្រោយតេស្តកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



