Connect with us

ជីវិតកម្សាន្ដ

Kelly Tanapat ទទួលស្គាល់ថា ដំណឹងបែកគ្នារបស់លោកនិងភរិយាគឺជាការពិត

បានផុស

នៅ

Kelly Tanapat និងភរិយាវ័យក្មេងរបស់លោកបានរៀបការជាមួយគ្នាកាលពីចុងឆ្នាំ២០១៨ បើគិតមកដល់ពេល​នេះមានរយៈ​ពេ​ល​​ជិ​ត​៣ឆ្នាំទៅហើយ។ កន្លងមកអ្នកទាំងពីរតែងមានក្ដីសុខជាមួយគ្នា ហើយពេលមានកម្មវិធីពិសេសអ្វីមួយប្ដីប្រពន្ធគូនេះ មិ​ន​ដែ​ល​រំលង​ឡើយ​នៅកាដូពិសេសជូនគ្នាទៅវិញទៅមក នឹងចែករំលែករូបភាពផ្អែមល្ហែមមិនសូវដាច់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែរយៈពេលចុងក្រោយនេះ សកម្មភាពគូរវាងអ្នកទាំងពីរត្រូវបានស្ងាត់ សូម្បីតែក្នុងអ៊ីនស្តាក្រាម។ ថ្មីៗនេះក៏មានព័ត៌មាន​ដ៏គួរ​​ឲ្យ​ភ្ញា​ក់​​ផ្អើលមួយបានលេចឡើង ដោយថា Kelly និងភរិយាបានបែកផ្លូវគ្នាហើយ។ សម្រាប់មូលហេតុដោយសារតែបញ្ហា​អាកប្ប​កិរិ​យា​និងអាយុខុសគ្នា មិនមែនមានជនទីបីនោះទេ។

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រកើតនៅមិនសុខ ចង់ដឹងថារឿងនេះពិតឬមិនពិតយ៉ាងណា? ជ្រុលជាបានជាបែកធ្លាយទៅហើយ ថ្មី​ៗ​​ថ្ងៃទី​១៥ ខែមីនាឆ្នាំ ២០២១ម្សិលមិញ Kelly បានបើកចំហររឿងរ៉ាវរបស់ខ្លួនតាមរយ:សារព័ត៌មានក្នុងស្រុក Daily News ដោយ​បា​ន​សារភាពថា ដំណឹងបាក់បែកនេះគឺជាការពិត ហើយលោកក៏បានរើចេញពីផ្ទះហើយដែរ។ ព័ត៌មានលម្អិតបន្ថែមទៀតនោះ​មិន​ទាន់​ត្រូវបានលោកបញ្ជាក់បន្តទៀតឡើយ មានតែរង់ចាំពេលក្រោយជាបន្តទៀត៕

ផ្ដល់អត្ថបទដោយ៖ Porman

ចុចអាន៖ល្បីជិតថតរឿងថ្មី! Lee Jong Suk បង្ហាញរូបសក់វែង មើលទៅសង្ហាម្យ៉ាងពីសក់ខ្លី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម