ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ
សមាគមសិល្បករខ្មែរបានចេញសេចក្តីអំពាវនាវ បន្ទាប់ពីមួយរយៈចុងក្រោយនេះ មានសកម្មភាពបន្តបន្ទាប់បានកើតឡើងចំពោះស្ត្រីដែលនាំមកនូវផលប៉ះពាល់ជាអវិជ្ជមានដល់ផ្លូវចិត្ត ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ ទោះក្នុងទម្រង់ចេតនាក្ដីឬអចេតនាក្ដី។

នៅក្នុងសេចក្តីអំពាវនាវរបស់សមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថានៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថាមានមតិប្រតិកម្ម និងការជជែកវែកញែកយ៉ាងផុលផុសជុំវិញការប្រើប្រាស់ពាក្យពេចន៍របស់ពិធីករម្នាក់ ដែលត្រូវមហាជនចាត់ទុកថាជាការលេងសើចជ្រុលនាំទៅរកឥរិយា បថប្រមាថឬការបៀតបៀនដោយប្រយោលតាមរយៈពាក្យសម្តីលើតារាសម្តែងស្រីម្នាក់ដែលកាយវិកានោះនាំមកនូវផលប៉ះពាល់ផ្លូវចិត្ត ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរជាទូទៅ។
សមាគមសិល្បករខ្មែបន្តថា តាមរយៈសកម្មភាពនោះ យើងសង្កេតឃើញថាទោះបីជាមិនមានចេតនាអាក្រក់ និងត្រូវបានសាមីខ្លួនចាត់ទុកថាគ្រាន់តែជារឿងលេងសើចធម្មតា មិនមានអ្វីធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ប៉ុន្តែសកម្មភាពឬពាក្យសម្តីទាំងនោះពិតជាស្តែងចេញ និងបាននាំមកនូវផលលប៉ះពាល់យ៉ាងខ្លាំងទៅដល់បញ្ហាផ្លូវអារម្មណ៍ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ភាគីម្ខាងទៀត ពិសេសតម្លៃស្ត្រីខ្មែរដែលកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោកទាំងមូល។
ដើម្បីជៀសវាងការប្រឈមមុខទៅនឹងការទទួលខុស ត្រូវលើផ្លូវច្បាប់ក៏ដូចជា ការប្រឈមមុខចំពោះមហា ជនទូទៅសមាគមសិល្បករខ្មែរសូមធ្វើការអំពាវនាវដ ល់សិល្បករ-សិល្បការិនីអ្នកប្រកបអាជីពសិល្បៈទាំង អស់ជាពិសេសពិធីករ- ពិធីការិនីអ្នកអត្ថាធិប្បាយនា នាសុំឱ្យមានការប្រុងប្រយ័ត្នខ្ពស់និងថ្លឹងថ្លែងគ្រប់ជ្រុ ងជ្រោយចំពោះកាប្រើប្រាស់នូវពាក្យពេចន៍លេងសើ ចទាំងឡាយក្នុងចេតនាផ្តល់ភាពសប្បាយរីករាយ ដ ល់មហាជននិងទស្សនិកជនព្រោះពាក្យសម្តីខ្លះអាចធ្វើឱ្យមនុស្សមួយចំនួនសប្បាយរីករាយប៉ុន្តែកុំភ្លេចថា ពាក្យសម្តីខ្លះក៏អាចជាអាវុធដ៏មុតស្រួចចាក់ទម្លុះបេះ ដូងភាគីម្ខាងទៀតបង្កការឈឺចាប់ឬអសន្តិភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ឬអាចចាត់ចូលជាបទល្មើសក៏មាន។
ម្យ៉ាងវិញទៀតគ្រប់សិល្បករទាំងអស់គឺជាអ្នកតំណា ងប្រទេសតំណាងឱ្យជាតិសាសន៍មួយ។ សិល្បករសិ ល្បការិនីគ្រប់ទម្រង់មិនត្រឹមតែជាអ្នកនាំសិល្បៈប្រពៃ ណីទៅកាន់ឆាកអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែជាអ្នកនាំពា ក្យក្នុងការងារអប់រំការងារមនុស្សធម៌និងជួយលើកតម្កើងតម្លៃស្ត្រីផងដែរ។
សមាគមសិល្បករខ្មែរលើកឡើងទៀតថា សូមឱ្យសិល្បករបញ្ចេញជាសារអប់រំល្អៗ ដើម្បីឲ្យបងប្អូនពិសេ សយុវជនយល់កាន់តែច្បាស់និងយកជាគំរូតាម។សិ ល្បករ សិល្បការិនី ពិតជាមានឥទ្ធិពលលើស្ត្រីដូច្នេះសូមជួយផ្តល់តម្លៃនិងការលើកទឹកចិត្តដល់ស្ត្រី។
ជាថ្មីម្តងទៀតក្នុងនាមសមាគមសិល្បករខ្មែរសូមធ្វើ ការអំពាវនាវឱ្យសិល្បករយើងទាំងអស់ ប្រកាន់ភ្ជាប់ ជាមួយនឹងក្រមសីលធម៌ គុណធម៌ និងសច្ចធម៌ទាំងសំណេរពាក្យពេចន៍ កាយវិការ និងការស្លៀកពាក់។ សុំរក្សាភាពថ្លៃថ្នូរដើម្បីជាគំរូដល់ប្អូនៗជំនាន់ក្រោយ ។ សូមចូលរួមគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូទៅវិញទៅមក ដើម្បីសេចក្តីថ្លៃថ្នូរបុគ្គលនិងរក្សាបាននូវសុខដុមនីយកម្មក្នុងសង្គមជាតិទាំងមូល៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


