Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ នឹងកែប្រែខ្លួនជាស្ថាប័នតភ្ជាប់មួយដ៏ធំ ផ្សាយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ

បានផុស

នៅ

សមាគមសិល្បករខ្មែរ បាននិងកំពុងរៀបចំកែប្រែសមាគមពីស្ថាប័នមួយ ដែលត្រឹមតែអាចជួយសិល្បករចាស់ជរា និងអ្នកជួបការលំបាក មកជាស្ថាប័នតភ្ជាប់មួយដ៏ធំ ជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ ។ នេះបើតាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ថ្លែងក្នុងសុន្ទរកថាពីធីសម្ពោធការិយាល័យថ្មី របស់សមាគមសិល្បករខ្មែរ កាលពីល្ងាចថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីល្ងាចម្សិលមិញនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួម និងកាត់ខ្សែបូណ៌សម្ពោធការិយាល័យថ្មីសមាគមសិល្បករខ្មែរ ដោយមានទាំងវត្តមាន ឯកឧត្តមលោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ក៏ដូចជាសិល្បករសិល្បការិនីជាច្រើនរូបទៀត។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចាត់ទុកថា វត្តមាននៃរដ្ឋមន្ត្រីក្រសួងវប្បធម៌ រួមនិងភ្ញៀវកិត្តិយសទាំងអស់ ក្នុងថ្ងៃសម្ពោធទីតាំងថ្មីរបស់ខ្លួន គឺជាសក្ខីភាពនៃការបើកទំព័រថ្មីមួយទៀតរបស់សមាគមសិល្បករខ្មែរ ក្នុងការរៀបចំនូវមូលដ្ឋានគ្រឹះឱ្យកាន់តែរឹងមាំ ដើម្បីបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្រាប់ឆ្នាំ២០២៥ និងនៅពេលអនាគត។

បច្ចុប្បន្ច សមាគមសិល្បករខ្មែរ អាណិត្តទី៦ បាននិងកំពុងរៀបចំកែប្រែខ្លួន ឱ្យក្លាយជាស្ថាប័នតំណភ្ជាប់ធំមួយ ក្នុងការជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ អរិយធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ ទាំងនៅលើឆាកជាតិ-អន្តរជាតិ។

ទន្ទឹមនឹងចក្ខុវិស័យដ៏ធំធេងនេះ សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏កំពុងប្រែខ្លួនឱ្យក្លាយជាតួអង្គដ៏សំខាន់ រួមចំណែកជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្ស ថែរក្សា និងអភិវឌ្ឍនវិស័យសិល្បៈ។ លើសពីនេះ ប្រធានសមាគម មានឆន្ទៈរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀត។

តួយ៉ាង ចាប់តាំងចាប់ផ្តើមអាណិត្តថ្មីនៃសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្តួចផ្តើមឱ្យមានសកម្មភាពចូលរួមចំណែកនឹងកិច្ចការសង្គមជាច្រើន ព្រមទាំងការងារសប្បុរសធម៌ និងវិស័យសិល្បៈ ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពថែមទៀត។

គួរជម្រាបថា សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន ពិតជាសកម្មខ្លាំង ទាំងផ្នែកសប្បុរសធម៌ សកម្មភាពសង្គមនានា ទាំងការងារសិល្បៈ និងទិសដៅលើកស្ទួយវប្បធម៌ជាតិ តាមគ្រប់រូបភាព។ ជាក់ស្តែងការចូលរួមរបស់សមាគម ក្នុងព្រឹត្តិការណ៍វប្បធម៌កន្លងទៅ និងថ្មីៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម