ជីវិតកម្សាន្ដ
មួយរយៈពេលនេះ សមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករសិល្បការិនី សកម្មក្នុងកិច្ចការសង្គម និងសិល្បៈ
មួយរយៈពេលចុងក្រោយនេះ ប្រធានសមាគមសិល្បករខ្មែរ និងអនុប្រធានសមាគម បានដឹកនាំសិល្បករសិល្បការិនី ចូលរួមចំណែកក្នុងការរួមចំណែកនឹងកិច្ចការសង្គម ក៏ដូចជាសិល្បៈជាច្រើន មិនថាព្រឹត្តិការណ៍លើកស្ទួយវប្បធម៌ ក៏ដូចជាកិច្ចការសង្គមកិច្ច និងសង្គមជាតិ។
ជាក់ស្តែង សមាគមសិល្បករខ្មែរទើបតែដឹកនាំក្រុមសិល្បករសិល្បការិនី ទស្សនកិច្ចសួរសុខទុក្ខកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការដែលកំពុងបំពេញភារកិច្ចសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រំដែនភូមិសាស្រ្តខេត្តមណ្ឌលគិរី និងពាំនាំមូលនិធិសឡា ៩៩៩ អំពូល ជូនដល់បងប្អូនកងកម្លាំងដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែនតំបន់ស្រែចម្ប៉ា នាខេត្តស្ទឹងត្រែង។
បើតាមលោក ខាត់ វៃហាំង មូលនិធិសឡា បានមកពីសមាគមសិល្បករខ្មែរ និងកម្មវិធីស្នាមញញឹមកម្ពុជា ដែលផ្តួចផ្តើមដោយឯកឧត្តម ទិត្យ ថាវរិទ្ធិ និងលោកជំទាវ ឡុង ភារម្យ ហើយមានការចូលរួមគាំទ្រពីលោកជំទាវអ្នកឧញ្ញា ម៉ៅ ចំណាន រួមជាមួយការចូលរួមមូលនិធិដោយសមាន្យចិត្តក្នុងស្មារតីសាមគ្គីភាពរបស់បងប្អូនសមាជិកសមាគមសិល្បករខ្មែរ សប្បុរសជន សិល្បករ និងសិល្បការិនីជាច្រើននាក់។



ក្រៅពីកិច្ចការរួមចំណែកនឹងសង្គមជាតិ សមាគមសិល្បករខ្មែរ ក៏បានដឹកនាំសិល្បករសិល្បការិនី ព្រមនឹងក្រុមការងារមួយចំនួនចូលរួម កម្មវិធី«រាត្រីមិត្តភាព NEXTYPHARM» ដែលបានរៀបចំឡើងនៅក្នុងបរិវេណសារៈមន្ទីរជាតិ និងបាននាំយកថវិកាសមាគមចំនួន ៥ ០០០ ០០០ រៀល បរិច្ចាគជូនដល់កម្មវិធី «រាត្រីមិត្តភាព NEXTYPHARM» ផងដែរ។
NEXTYPHAM គឺជាសមាគមមួយ ដែលកំពុងធ្វើសកម្មភាពបម្រើឱ្យការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ខ្មែរ ដោយកូនខ្មែរនៅលើទឹកដីប្រទេសបារាំង។ ឯការរៀបចំកម្មវិធីជួបជុំឡើងនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មិនត្រឹមតែដើម្បីរិតចំណងមិត្តភាព និងសាមគ្គីភាពជាមួយថ្នាកដឹកនាំនៃស្ថាប័នដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងក្នុងការស្វែងរកមូលនិធិសម្រាប់បម្រើឱ្យប្រតិបត្តិការការងាររបស់ខ្លួន នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។


មួយវិញទៀត សមាគមសិល្បករខ្មែរ ក៏បានដឹកនាំសិល្បករសិល្បការិនីចូលរួមហាត់សម សម្រាប់សម្ដែងក្នុងព្រឹត្តិការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅសាលសន្និសីទចតុម្មុខ ផងដែរ។

គួរជម្រាបថា «រាត្រីសមោសរសំពត់បត់» លើកទី២ ត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដោយមានការចូលរួមសហការរៀបចំពីសមាគមសិល្បករខ្មែរ និងវិស័យឯកជនជាច្រើនទៀត។ ហើយនៅក្នុងដំណើរការហាត់សមនៅល្ងាចនេះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញត្រួតពិនិត្យដោយផ្ទាល់ផងដែរ។
ជាការពិតណាស់ កម្មវិធី«រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ ជាឱកាសស្វែងយល់អំពីទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាំងពីសម័យឧត្តុង្គរហូតមកដល់បច្ចុប្បន្ន។ «រាត្រីសមោសរសំពត់បត់ខ្មែរ» គឺជាកម្មវីធីផ្សព្វផ្សាយពីអត្ថន័យពីគុណតម្លៃសំពត់បត់ខ្មែរដល់មហាជន ដែលមានតម្លៃអាចប្រើប្រាស់បានគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់វ័យ គ្រប់កម្មវិធី និងនៅក្នុងគ្រប់សម័យកាល។
មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏ជាការបំផុសស្មារតីកូនខ្មែរ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សីឱ្យងាកមកស្រលាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរឱ្យដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរ និងចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដែលជាកេរដំណែលដូនតា រួមចំណែការអភិវឌ្ឍ លើកតម្កើងមរតកវប្បធម៌ដូចតា ព្រោះនេះជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា។


គួររំលេចដែរថា កាលពីឆ្នាំ២០២៤ កន្លងទៅ កម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» រួមជាមួយការតាំងបង្ហាញស្នាដៃផលិតផលសិប្បកម្មខ្មែរ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន ដោយកាលនោះមានការចាក់បញ្ចាំងវីដេអូឯកសារស្តីពីប្រវត្តិនៃសម្លៀកបំពាក់តាមសម័យកាល ដោយចាប់ផ្តើមពីសម័យអង្គរ , ការបកស្រាយបទចម្រៀង «សំបុត្របង» អមដោយរូបភាពនៃខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» , ការចាក់បញ្ចាំងវីដេអូបង្ហាញពីភូមិតម្បាញខ្មែរ សម្តែងដោយអ្នកានាង រឿន ណាត Miss Universe Cambodia 2018 និងការបង្ហាញម៉ូតពីតារាបង្ហាញម៉ូ ១១រូប ក៏ដូចជា ការបង្ហាញម៉ូដសម្លៀកបំពាក់កុមារផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


