ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ គាំទ្រពេញទំហឹងក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងគុណតម្លៃនៃវិជ្ជាជីវ:អ្នកសម្រាប់សិល្ប:
សមាគមសិល្បករខ្មែរ បានបេ្តជ្ញាគាំទ្រពេញទំហឹងចំពោះទស្សនទានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រ សិល្ប:ក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរនិងគុណតម្លៃនៃវិជ្ជាជីវៈសម្រាប់អ្នកសិល្ប:, ពង្រឹងជំនឿទុកចិត្តពីសាធារណជន, រក្សាសណ្តាប់ធ្នាប់ និងកិត្តិយសក្នុងវិស័យសិល្បៈ និងចូលរួមថែរក្សាអត្តសញ្ញាណជាតិ។


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី” ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ “រយៈពេល២ថ្ងៃ និងបានបិទបញ្ចប់យ៉ាងជោគជ័យ កាលពីពេលថ្មីៗនេះក្រោមអធិបតីភាព បណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។
វគ្គបណ្ដុះបណ្ដាលនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់បំប៉ន និងរំលឹកឡើងវិញនូវមូលដ្ឋានគ្រឹះដែលអ្នកសិល្បៈគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ ដើម្បីធានាបានទាំងភាពរីកចម្រើនផ្ទាល់ខ្លួន និងការទទួលស្គាល់ជាវិជ្ជមានពីសំណាក់មហាជន។
ក្នុងឱកាសនោះ អ្នកនាង នៅ សូនិតា តំណាងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរក៏បានដឹកនាំសិល្បករ-សិល្បការិនីជាច្រើនរូប ចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ ដោយយល់ឃើញថា នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍ផ្លូវការមួយនោះទេ។ ប៉ុន្តែគឺជាសញ្ញាណដ៏ច្បាស់លាស់មួយ នៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៃវិស័យសិល្បៈជាតិ។
វគ្គបណ្តុះបណ្តាលនេះ គឺជាការវិនិយោគដ៏ឈ្លាសវៃលើធនធានមនុស្សក្នុងវិស័យវប្បធម៌ដែលមិនត្រឹមតែជាការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ តែវាជាការផ្តល់គ្រឿងសឹកការពារកិត្តិយស និងពន្លឺបំភ្លឺផ្លូវដល់អ្នកសិល្បៈខ្មែរគ្រប់រូប ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងការបម្រើជាតិ និងមហាជនប្រកបដោយភាពជោគជ័យយូអង្វែង៕ ចាន់រ៉ា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


