ជីវិតកម្សាន្ដ
ស្ថាប័ន Miss Universe ប្រកាសបញ្ចប់តំណែងបវរកញ្ញាលេខ៣របស់ថៃ ក្រោយបំពានលក្ខខណ្ឌ
កាលពីថ្ងៃទី២២ ខែមេសា ស្ថាប័ន Miss Universe ឬ MU បានប្រកាសបណ្តេញនាង Opal Suchata Chuangsri ចេញពីតំណែងលំដាប់រងទី៣ នៃបវរកញ្ញាចក្រវាលឆ្នាំ ២០២៤ បន្ទាប់ពីរាជិនីសម្រស់បានបង្ហាញខ្លួនក្នុងការប្រកួតបវរកញ្ញាពិភពលោក (Miss World) ឆ្នាំ២០២៥ បើទោះបីជាអាណត្តិដើមរបស់នាងមិនទាន់ផុតកំណត់ក៏ដោយ។

ការប្រកាសនេះត្រូវបានផ្សព្វផ្សាយដោយស្ថាប័នបវរកញ្ញាចក្រវាល តាមរយៈគេហទំព័រ www.missuniverse.com បន្ទាប់ពីស្ថាប័ន TPN Global របស់ប្រទេសថៃ បានបង្ហាញជាផ្លូវការអំពីឈ្មោះរបស់ Opal Suchata ជាបវរកញ្ញាពិភពលោកថៃឆ្នាំ ២០២៥ ដើម្បីត្រៀមខ្លួនធ្វើជាតំណាងប្រទេសក្នុងការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០២៥ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២៥ នៅលើទឹកដីនៃប្រទេសឥណ្ឌា។
សេចក្តីថ្លែងការណ៍របស់ MU បានបញ្ជាក់យ៉ាងដូច្នោះថា «ស្ថាប័នបវរកញ្ញាចក្រវាល ប្តេជ្ញាលើកកម្ពស់ការអភិវឌ្ឍសក្តានុពល ភាពជាអ្នកដឹកនាំ និងរូបភាពវិជ្ជមានរបស់ស្ត្រីជុំវិញពិភពលោក។ ពួកយើងចាត់ទុកអ្នកឈ្នះជាគំរូស្តង់ដារខ្ពស់ ហើយត្រូវតែប្រកាន់ខ្ជាប់នូវតម្លៃទាំងនេះជានិរន្តរ៍។ ប៉ុន្តែយ៉ាងណា កាលពីពេលថ្មីៗនេះ ពួកយើងបានរកឃើញថា TPN Global បានបរាជ័យក្នុងការបំពេញតម្រូវការរបស់ National Directors (ND) ដោយការបញ្ជូនបេក្ខនារីជាបវរកញ្ញាទៅចូលរួមកម្មវិធីប្រកួតមួយផ្សេងទៀតមុនពេលចប់អាណត្តិ។ ពួកយើងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុណាមួយដែលសកម្មភាពទាំងនេះបានរំលោភលើតម្រូវការ និងការរំពឹងទុករបស់ស្ថាប័ន»។
ទោះជាយ៉ាងណាក៏ដោយ តួនាទីរបស់ម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាល មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវដែលទាមទារការប្តេជ្ញាចិត្ត និងការគោរពចំពោះការប្តេជ្ញាចិត្តម្នាក់ៗបានធ្វើឡើង។ អាស្រ័យហេតុនេះ ពួកយើងបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការដកតំណែងលំដាប់រងទី៣ ចេញពីបុគ្គលកិត្តិយស ដោយសារការបំពានកាតព្វកិច្ចចូលរួមក្នុងកម្មវិធីប្រកួតខាងក្រៅ។ ការសម្រេចចិត្តនេះ បញ្ជាក់ឡើងវិញនូវការរំពឹងទុករបស់យើង ដែលអ្នកឈ្នះទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួន ឲ្យបានពេញលេញនៃអាណត្តិរបស់ពួកគេរៀងៗខ្លួន។
ដូច្នេះហើយ ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ តទៅ ស្ថាប័នបវរកញ្ញាចក្រវាលនឹងសង្កត់ធ្ងន់ និងអនុវត្តបទប្បញ្ញត្តិដ៏តឹងរឹងសម្រាប់នាយកជាតិទាំងអស់ (ND) ក្នុងរឿងនេះ។ គោលដៅរួមរបស់យើងគឺផ្តល់អំណាចដល់ក្រុមគ្រួសារបវរកញ្ញាចក្រវាល ដើម្បីរក្សាការគោរពគ្នាទៅវិញទៅមក ទំនុកចិត្ត និងជាពិសេស ទំនុកចិត្តក្នុងចំណោមសមាជិកទាំងអស់ដែឡមកពីបណ្ដាប្រទេសផ្សេងៗ។
មិនតែប៉ុណ្ណោះ បេសកកម្មស្នូលរបស់យើងគឺជំរុញទឹកចិត្ត និងផ្តល់អំណាចតាមរយៈម៉ាកសញ្ញាបវរកញ្ញាចក្រវាល ដោយផ្តល់នូវការរីកចម្រើន និងឱកាសការងារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។ យ៉ាងណា ពួកយើងក៏សូមថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភ ដៃគូ និងបេក្ខនារីរបស់យើងចំពោះការយោគយល់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ដែលស្ថាប័នបវរកញ្ញាប្រកាន់ខ្ជាប់។
សូមជ្រាបជូនទស្សនិកជនដែរថា បវរកញ្ញា Opal Suchata Chuangsri បច្ចុប្បន្នមានអាយុ ២១ ឆ្នាំ នាងគឺជាបវរកញ្ញាចក្រវាលថៃ ដែលគ្រងមកុដក្នុងឆ្នាំ ២០២៤ នៅពេលដែលក្រុមហ៊ុន TPN នៅតែរក្សាសិទ្ធិគ្រប់គ្រងក្នុងការប្រលងសម្រស់។ មុនក្លាយជាតំណាងឲ្យប្រទេស តារាថៃរូបនេះចូលរួមការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៤ និងបានជាប់ចំណាត់ថ្នាក់លេខ៣ លើឆាកអន្តរជាតិ ដែលកាលណោះជាមុខមាត់របស់ប្រទេសថៃយ៉ាងត្រចះត្រចង់៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជោគជ័យលើអាជីពសម្ដែងមិនអស់ចិត្ត Park Bo Gum នៅឆ្លៀតរកលុយពីអចលនទ្រព្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


