Connect with us

ជីវិតកម្សាន្ដ

សំណាង​ណាស់​!​ នាយ ត្បាល់ រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ខណៈធ្លាប់​ប៉ះពាល់​ DJ ប៊ូ​ម ដែល​ស្លាប់​ដោយសារ​កូ​វីដ​

បានផុស

នៅ

​តារា​កំប្លែង​នាយ ត្បាល់ ដែល​កន្លងមក​សង្ស័​យ​ មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ និង​បាន​ធ្វើ​តេស្ត​សំ​ណាក​ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ​តាម​ការណែនាំ​របស់​ក្រសួង​នោះ​ ពេលនេះ​លទ្ធផល​ គឺ​អវិជ្ជមាន​ជំងឺ​កូ​វីដ​- ១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ប្រភពពី​ផេ​ក​សិល្បករ​កម្ពុជា​ បាន​លើកឡើងថា ​មិនគួរ​ឲ្យ​ជឿ​ប៉ះពាល់​គ្នា​ដែរ​តែ​ម្នាក់​ស្លាប់​ម្នាក់​ជាសះស្បើយ។​ ថ្ងៃនេះ​មិត្តភក្តិ DJ ប៊ូ​ម គឺ​តារា​កំ​ប្លែង CTN​ លោក សាន ហៅ​នាយ ត្បាល់ និង​ភរិយា​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ ​បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡីស័ក​និង​ធ្វើតេស្តរ​កូ​វីដ​-១៩ លទ្ធផល​គឺ​អវិជ្ជមាន។​

​ការវិល​ត្រឡប់មកផ្ទះ​វិញ ​គឺ​លោក សាន ហៅ​នាយ​ត្បាល់ បាន​និយាយ​ថា ​នាយ​ពិតជា​សប្បាយចិត្តរ​ហូត​ស្រក់​ទឹកភ្នែក​ ដោយហេតុថា​នាយ​និង​ភរិយា​ គឺជា​មនុស្ស​ដែល​សំណាង​ដែល​បាន​បាន​ជៀស​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ បន្ទាប់ពី​នាយ​បាន​ទៅ​កម្មវិធី​មង្គ​ល​ការ​នៅ​ខេត្តព្រៃវែង​ហើយ​បាន​ប៉ះពាល់​អ្នកនាង អ៊ិ​ត , DJ Boom , និង​លោក សេង ហួន ដោយ​អ្នក​ទាំងនោះ​កំពុង​សម្រាក​ព្យាបាល និង​DJ Bo om បាន​ទទួល​មរណភាព​ម្សិលមិញ​។

​នាយ ត្បាល បាន​ប្រាប់​បន្ថែម​ថា ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់​ ដែល​បាន​បាត់បង់​មិត្ត​ភ​ក្ដិ​ម្នាក់​ ដែល​ស្លាប់​ដោយ​សា​កូ​វីដ​-១៩​ គឺ​DJ ប៊ូ​ម​។​ សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន​កុំ​ធ្វេសប្រហែស​ហើយ​កុំ​ជួប​ជុំគ្នា​ ព្រោះ​ជំងឺ​នេះ​សាហាវ​ណាស់៕

អត្ថបទ៖ ចាន់​រ៉ា​

សូមចុចអាន៖ អ្នកនាង សុគន្ធ និសា បានជាសះស្បើយពី​ជំងឺ​កូវីដ១៩ ហើយ​កំពុង​ធ្វើ​ចត្តាឡីស័កបន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ២២ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ១ ម៉ោង មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

Sokha Hotels

ព័ត៌មានពេញនិយម