Connect with us

ជីវិតកម្សាន្ដ

តារារ៉េបថៃ ចាប់ដៃគូជាមួយ វណ្ណដា ក្នុងបទ «RUN THE TOWN» ពេលនេះស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់

បានផុស

នៅ

តារារ៉េបថៃ F.HERO ដែលធ្លាប់ចាប់ដៃគូជាមួយតារារ៉េបកម្ពុជា វណ្ណដា នៅក្នុងបទចម្រៀងមួយក្រោមចំណងជើងថា «RUN THE TOWN» ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២២ ពេលនេះលោកបានចូលបន្ទប់សង្រ្គោះបន្ទាន់វះកាត់ភ្លាមៗ ដោយសារតែគ្រួសក្នុងប្រមាត់។

រូបភាព៖nineentertain.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារារ៉េប​មាឌ​យក្ស​រូបនេះត្រូវគេធ្វើរោគវិនិច្ឆ័យថា លោកមានជំងឺគ្រួសក្នុងប្រមាត់ ដែលត្រូវបានរកឃើញនៅក្នុងថង់ទឹកប្រមាត់ ភ្លាមៗនោះ F.HERO ត្រូវគេបញ្ចូនទៅកាន់មន្ទីរពេទ្យដោយតម្រូវឲ្យមាន​ការ​វះ​កាត់​សង្គ្រោះ​បន្ទាន់ដោយមិនបង្អង់យូរ។

យ៉ាងណាមិញ បន្ទាប់ពីទទួលការវះកាត់ទាន់ពេលវេលា តារាប្រុសវ័យ៤២ឆ្នាំហាក់ធូរស្បើយជាងមុន ទើបបង្ហោះសារប្រាប់ថា មែនទែនទៅ! ខ្លួនឈឺពោះ៣ថ្ងៃហើយ ដោយគិតថាវាជាជំងឺរលាកក្រពះ ក្រោយទ្រាំលែងបានទើបទៅពិនិត្យ CT Scan ហើយរកឃើញគ្រួសក្នុងថង់ទឹកប្រមាត់តែម្ដង។ ការវះកាត់សង្គ្រោះបន្ទាន់បានតម្រូវឲ្យធ្វើភ្លាមៗដោយមិនអាចពន្យារបានទៀត។

រូបភាព៖nineentertain.

ថ្វីដ្បិតតែជាសះស្បើយក្ដី ក៏ប៉ុន្តែកន្លងមក F.HERO ក៏ស្ពាយជំងឺទឹកនោមផ្អែមជាប់ខ្លួនដែរ។ ជំងឺរបស់លោកត្រូវតម្រូវឲ្យស្ថិតក្រោមការគ្រប់គ្រង ព្យាយាមគ្រប់គ្រងទម្ងន់ ប្រយ័ត្នចំពោះអ្វីដែលញ៉ាំ ទើបមិនអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងរបាន។

តារាប្រុស F.HERO ត្រូវបានគេដឹងថា ជាដៃគូសហការលើបទ «RUN THE TOWN» ដែលក្លាយ​ជា​បទ​ដ៏​ល្បីល្បាញ​ និងមានសន្ទុះ​អ្នកគាំទ្រ​​ច្រើន​លើសលប់​មិន​គួរ​ឲ្យ​ជឿ​។ បទនេះ​ដែរ​ មានការចូលរួមពីសំណាក់តារារ៉េប៤ដួងរួមគ្នា​ ដូចជា​៖F.HERO ,VannDa , 1MILL និង SPRITE ជាដើម។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ Lyrics នៃ​បទចម្រៀង​នេះ​គឺ​​អ្នក​ទាំង៤រួម​គ្នា​សរសេរ​តែ​មួយ​ថែម​ទៀត​ផង៕

សកម្មភាពនៅក្នុងបទ RUN THE TOWN ( រូបភាព៖sanook)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម