ជីវិតកម្សាន្ដ
អុឹម ជីវ៉ា ប្រកាសដឹកនាំសិល្បករល្បីៗ ជួយផ្សព្វផ្សាយផលិតផលខ្មែរ ដោយឥតគិតថ្លៃ
ក្នុងស្មារតីខ្មែរតែមួយរួមគ្នាជាធ្លុងតែមួយតារាសម្តែងលោក អុឹម ជីវ៉ា បានចេញមុខប្រកាសឆន្ទ:ដោយបញ្ជាក់ច្បាស់ៗថា លោកនឹងដឹកនាំសិល្បករល្បីៗជួយផ្សព្វផ្សាយផលិតផលស្នាដៃកូនខ្មែរ ដោយឥតគិតថ្លៃ។
ការចេញមុខប្រកាសស្ម័គ្រចិត្តជួយផ្សព្វផ្សាយផលិតផលរបស់ខ្មែរគ្រប់ប្រភេទដោយឥគិតថ្លៃពីសំណាក់លោក អុឹម ជីវ៉ា នាពេលនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និងកសិករខ្មែរ ពិសេសពលរដ្ឋខ្មែរបានបង្ហាញការគាំទ្រជាខ្លាំង ដែលនេះចាត់ទុកថាធ្វើឡើងក្នុងគោលបំណងបំផុសមហាជនចូលគាំទ្រផលិតខ្មែរដើម្បីប្រជាជនខ្មែរ។

លោក អុឹម ជីវ៉ា បានឱ្យដឹងថា “ខ្ញុំបាទសូមប្រកាស ខ្ញុំនឹងដឹកនាំសិល្បករតារាល្បីៗរបស់កម្ពុជា ដើម្បីជួយផ្សព្វផ្សាយផលិតផលដែលជាស្នាដៃកូនខ្មែរដោយឥតគិតថ្លៃ បើក្រុមហ៊ុនខ្មែរណាចង់ផ្សព្វផ្សាយសូមឆាតមកខ្មែរជួយខ្មែរ”។
ក្នុងគោលបំណងនេះដែរ កន្លងមកលោក អុឹម ជីវ៉ា ក៏ធ្លាប់បានធ្វើការអំពាវនាវដល់មហាជន និង អ្នកគាំទ្រ ពិសេសប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួមគ្នាថែរក្សា និងគាំទ្រផលិតផលក្នុងស្រុកដែលជាអត្តសញ្ញាណជាតិ ខ្មែរបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ នេះជាការបង្ហាញនូវឆន្ទ:ក្នុងការលើកកម្ពស់ផលិតផលខ្មែរនិងក៏ជាចូលរួមការលើកទឹកចិត្តចំពោះប្រជាពលរដ្ឋខ្មែរដែលជាអ្នកផលិតនិងកសិករផងដែរ។
គួររម្លឹកថាកាលពីថ្មីៗកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវឱ្យជនរួមជាតិខ្មែរនាំគ្នាប្រើប្រាស់ផលិតផលដែលខ្មែរមាន។ ម្យ៉ាងទៀត រាជរដ្ឋាភិបានក៏បានបិទការនាំចូលទំនិញដូចជា បន្លែ ផ្លែឈើ និងផលិតផលមួយចំនួនពីប្រទេសថៃផងដែរ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


