ជីវិតកម្សាន្ដ
ព្រះនាងតូច ជេនណា កង្វល់ខ្លាំង ក្រោយឃើញរាស្ត្រខ្មែរនៅឃុំអូរបីជាន់ រងទុក្ខដោយសារថៃមិនស្រាកស្រាន្ត
ក្រោយថៃនៅតែបង្កហេតុដើម្បីឈ្លានពានកម្ពុជាមិនស្រាកស្រាន្ត ព្រះនាងតូច នរោត្ដម ជេនណា បានបង្ហាញក្តីកង្វល់ ទន្ទឹមនឹងព្រះទ័យសោកស្តាយជាពន់ពេកចំពោះរាស្ត្រខ្មែរដ៏កម្សត់ ដែលរងទុក្ខវេទនាពីទង្វើឈ្លានពានរបស់ថៃម្តងហើយម្តងទៀត ខណៈក្នុងចំណោមនោះ មានទាំងព្រះសង្ឈ និងស្ត្រីផងដែរ។

តាមរយៈសារពីទំព័រហ្វេសប៊ុកផ្លូវការ ព្រះនាងតូច ជេនណា រៀបរាប់ថា “អារម្មណ៍ខ្ញុំនៅពេលនេះ មានតែការសោកស្ដាយ និងក្រៀមក្រំនៅពេលឃើញប្រជាជនខ្មែរដ៏កម្សត់ កំពុងរងទុក្ខវេទនាពីទង្វើឈ្លានពានរបស់ប្រទេសជិតខាង”។
ទន្ទឹមនេះ ព្រះនាងតូចក៏សង្កត់ធ្ងន់លើតម្លៃនៃមនុស្សធម៌ ដែលគ្រប់ជនគ្រប់ជាតិគួរតែមានដូចគ្នា មិនថាកម្ពុជា ឬអ្នកជិតខាងដែលតែងចិញ្ចឹមចិត្តឈ្លានពានដែនអធិបតេយ្យកម្ពុជា ច្រើនជំនាន់ណាស់មកហើយ។
បន្ថែមពីលើខ្លឹមសារនេះ ព្រះនាងតូចក៏លើកឡើងពីចម្ងល់នៃទង្វើឈ្លានពានឥតឈប់ឈររបស់ថៃ ដោយមិនយល់ថាហេតុអ្វី អ្នកជិតខាងមួយនេះ មិនអាចរស់នៅដោយសេចក្តីស្កប់ស្កល់បាន? និងចាំបាច់អ្វីត្រូវដណ្តើមទឹកដីគេ ឈ្លានពាន និងបំផ្លាញជីវិតមនុស្សដទៃមិនចប់មិនហើយ ខណៈដែលកម្ពុជាសុំត្រឹមតែមានជីវិតរស់ មានផ្ទះនៅ មានគ្រួសារ មានសេចក្តីស្រឡាញ់ និងសន្តិភាពប៉ុណ្ណោះ។
ព្រះនាង បន្ថែមថា “សូមពិភពលោកបានឃើញនូវអំពើឃោរឃៅរំលោភឈ្លានពានយ៉ាងគឃ្លីនរបស់ប្រទេសជិតខាង មកលើទឹកដីខ្មែរ ប្រជាជនខ្មែរស្លូតត្រង់។ ខ្ញុំក៏បួងសួង សូមឱ្យពិភពលោកមានតែសេចក្តីស្រឡាញ់ ក្តីមេត្តា ករុណា និងសន្តិភាពប៉ុណ្ណោះ”។


គួររំលឹកថា កាលពីថ្ងៃពុធ ទី១៧កញ្ញានេះ កម្លាំងប៉ូលីស និងទ័ពថៃបានបង្កហេតុ និងប្រើហិង្សាលើពលរដ្ឋកម្ពុជា នៅលើដែនអធិបតេយ្យកម្ពុជា ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្ករបួសដល់ជនស៊ីវិលនិងព្រះសង្ឃចំនួន ២៨អង្គ-នាក់។ ខណៈសកម្មភាពឈ្លានពាន និងហិង្សានេះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សថ្កោលទោសយ៉ាងដាច់អហង្ការផងដែរ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យអាស៊ានជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីធានាបាននូវស្ថិរភាពក្នុងតំបន់ជម្លោះព្រំដែន។ សម្តេចក៏ផ្ញើលិខិតទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងអង្គការសហប្រជាជាតិផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


