ជីវិតកម្សាន្ដ
សួន ពិសិដ្ឋ រំភើបខ្លាំងដែលព្រះនាងតូច ជេនណា សរសើរស្នាដៃនិពន្ធបទ «មោទនភាពជាតិខ្មែរ»
អ្នកនិពន្ធលោក សួន ពិសិដ្ឋ បានសម្តែងក្តីរំភើបខ្លាំង បន្ទាប់ពីត្រូវបានព្រះនាងតូច ជេនណា នរោត្ដម(Jenna Norodom ) ទ្រង់ព្រះរាជប្រទាននូវកិត្តិយសយាងទស្សនាកិច្ចStudio និពន្ធបទភ្លេងទំនុកច្រៀង និងចម្រៀង។

ក្នុងឱកាសដ៏រំភើបនេះដែរ អ្នកនិពន្ធលោក សួន ពិសិដ្ឋ បានថ្លែងពីអារម្មណ៍របស់ខ្លួនថា ទូលព្រះបង្គំសូមថ្លែងអំណរអរព្រះគុណដល់ព្រះនាងតូចនរោត្ដមជេនណា (Jenna Norodom) ដែលទ្រង់ព្រះប្រទាននូវកិត្តិយសដល់ទូលបង្គំបានយាងមកទស្សនាកិច្ចStudio ផលិតតែងនិពន្ធនូវបទភ្លេងទំនុកច្រៀងចម្រៀងទូលបង្គំដល់ផ្ទះសំណេះសំណាល និងបានច្រៀងសាកសម្លេងក្នុងStudio ទូលបង្គំ ព្រមទាំងចេះលេង Piano ទូលបង្គំយ៉ាងពីរោះ។

លោក សួន ពិសិដ្ឋ បន្តថា អរព្រះគុណដែលព្រះនាងតូចបានសរសើរ និងស្រលាញ់ចូលចិត្តស្នាដៃតែងនិពន្ធបទ «មោទនភាពជាតិខ្មែរ» របស់ទូលព្រះបង្គំ។ សូមថ្វាយព្រះពរដល់ព្រះនាងមានសុខភាពល្អបរិបូណ៍ ស្នាមញញឹមកាន់តែស្រស់ស្អាត ប្រជារាស្រ្តខ្មែរទាំងអស់រឹតតែគោរពស្រលាញ់ចូលចិត្តព្រះនាងមានប្រជាប្រិយភាពក្នុងសកលលោក។

សូមបញ្ជក់ថា ប្រជាប្រិយភាពក្នុងប្រទេសទស្សនិកជនភាគច្រើនពិតជាបានស្គាល់លោក សួន ពិសិដ្ឋ រួចទៅហើយតាម រយៈសម្ដែងជាតួឯកក្នុងរឿង “ចៅពស់កេងកង” បទចម្រៀង ” សឹកហួសព្រោះស្នេហ៍” ដែលដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង និងម្ចាស់ពានជាអ្នកនិពន្ធឆ្នើមពីរឆ្នាំជាប់គ្នាពីកម្មវិធី អាណាចក្រតារា។ មកទល់ពេលនេះ លោក សួន ពិសិដ្ឋ ក៏កាន់តែទទួលបានការគាំទ្រថែមទៀតតាមរយ:ស្នាដៃនិពន្ធបទថ្មីៗមួយចំនួន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


