ព័ត៌មានអន្ដរជាតិ
ចិនពិន័យក្រុមហ៊ុន Alibaba ជាប្រាក់២.៧៥ពាន់លានដុល្លារពីបទរំលោភច្បាប់ផ្តាច់មុខ
និយតករចិនបានពិន័យក្រុមហ៊ុន Alibaba Group Holding ជាទឹកប្រាក់ច្រើនជាប់កំណត់ត្រា ២.៧៥ពាន់លានដុល្លារអាមេរិកពីបទរំលោភលើច្បាប់ផ្តាច់មុខ និងកំពុងរំលោភលើគោលជំហរទីផ្សារ ដែលជាការពិន័យប្រឆាំងនឹងរំលោភលើទំនុកចិត្តខ្ពស់បំផុតមិនធ្លាប់នៅក្នុងប្រទេស។
ការពិន័យដែលស្មើនឹងប្រហែល៤%នៃចំណូលរបស់ក្រុមហ៊ុន Alibaba កាលពីឆ្នាំ២០១៩ បានកើតមានចំពេលការបង្ក្រាបដែលអនុវត្តតាមបទបញ្ញត្តិមិនធ្លាប់មានទៅលើក្រុមហ៊ុនផលិតបច្ចេវិទ្យាក្នុងស្រុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលធ្វើឲ្យមានទម្ងន់ទៅលើភាគហ៊ុនរបស់ក្រុមហ៊ុន។

ការត្រួតត្រាផ្នែកពាណិជ្ជកម្មរបស់ស្ថាបនិក Alibaba មហាសេដ្ឋី Jack Ma ត្រូវបានដាក់ក្រោមការត្រួតពិនិត្យយ៉ាងខ្លាំង បន្ទាប់ពីលោកបានរិះគន់ទៅលើប្រព័ន្ធច្បាប់របស់ប្រទេសចិនកាលពីចុងខែតុលា។
ចុងខែធ្នូ រដ្ឋបាលរដ្ឋសម្រាប់ច្បាប់ទីផ្សារបស់ចិន(SAMR)បានប្រកាសថា ខ្លួនបានចាប់ផ្តើមស៊ើបអង្កេតលើក្រុមហ៊ុនដែលរំលោភលើទំនុកចិត្ត។ ចំណាត់ការនេះ បន្ទាប់ពីអាជ្ញាធរបានផ្អាកគម្រោង IPO ដែលមានទឹកប្រាក់៣៧ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុន Ant Group ដែលជាក្រុមហិរញ្ញវត្ថុអ៊ិនធឺណេតរបស់ Alibaba។
SAMR បាននិយាយនៅថ្ងៃសៅរ៍ថា បន្ទាប់ពីការស៊ើបអង្កេតបានចាប់ផ្តើមកាលពីខែធ្នូ ខ្លួនបានសម្រេចចិត្តថា ក្រុមហ៊ុន Alibaba បានកំពុងរំលោភលើទីផ្សារចាប់តាំងពីឆ្នាំ២០១៥ ដោយរារាំងឈ្មួញរបស់ខ្លូនពីការប្រើប្រាស់ទម្រង់ពាណិជ្ជកម្មតាមអនឡាញ។
អង្គភាពនេះនិយាយថា ការប្រព្រឹត្តនេះបានរំលោភលើច្បាស់ផ្តាច់មុខរបស់ប្រទេសចិនដោយរារាំងចរាចរណ៍ទំនិញសេរី និងរំលោភលើផលប្រយោជន៍អាជីវកម្មរបស់ឈ្មួញ។ SAMR បានបង្គាប់ឲ្យ Alibaba ធ្វើការកែតម្រូវឲ្យបានម៉ត់ចត់ដើម្បីពង្រឹងការអនុវត្តផ្ទៃក្នុង និងការពារសិទ្ធិអ្នកប្រើប្រាស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ