សេដ្ឋកិច្ច
ផ្សារហ៊ុន ហុងកុង ចុះទាបបំផុត ខណៈហ៊ុន Alibaba Group ធ្លាក់ ៣.៥ ភាគរយ
ភាគហ៊ុនហុងកុងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ សប្តាហ៍ ដោយសារតែការខាតបង់នៅក្នុងក្រុមហ៊ុន Alibaba Group បន្ទាប់ពីអតីតប្រធាន និងជានាយកប្រតិបត្តិលោក Daniel Zhang Yong បានចាកចេញពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏គួរឲ្យភ្ញាក់ផ្អើល ។

សន្ទស្សន៍ Hang Seng បានធ្លាក់ចុះ ០.៦ ភាគរយមកតម្លៃ ១៨,០៩៦.៤៥ កាលពីថ្ងៃព្រហស្បតិ៍ ខណៈទីផ្សារហិរញ្ញវត្ថុក្នុងស្រុកត្រូវបានបិទកាលពីថ្ងៃសុក្រដោយសារតែការព្រមានអំពីអាកាសធាតុអាក្រក់ ។ សន្ទស្សន៍ Tech បានធ្លាក់ចុះ ០.២ ភាគរយ ខណៈដែលសន្ទស្សន៍ Shanghai Composite ធ្លាក់ ០.៨ ភាគរយ ។

ចំណែកភាគហ៊ុន Alibaba Group បានធ្លាក់ចុះ ៣ ភាគរយមកនៅត្រឹម ៨៨.០៥ ដុល្លារហុងកុង ខណៈដែល JD.com បានធ្លាក់ចុះ ២.៣ ភាគរយមកនៅត្រឹមតម្លៃ ១២៥.៦០ ដុល្លារហុងកុង ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេលជិត ២ខែ ។
ទន្ទឹមនេះ អចលនទ្រព្យ Sun Hung Kai បានធ្លាក់ចុះ ៩.៥ ភាគរយមកនៅ ៧៩.៧៥ ដុល្លារហុងកុង, ក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន Longfor Group ធ្លាក់ចុះ ៣.៨ ភាគរយមកនៅត្រឹម ១៦.៧៦ ដុល្លារហុងកុង ហើយក្រុមហ៊ុនចិន Overseas Land and Investment បានធ្លាក់ចុះ ២.៧ ភាគរយមកនៅត្រឹម ១៦.៧២ ដុល្លារហុងកុង ប៉ុណ្ណោះ។

លោក Daniel Zhang Yong បានចាកចេញពីក្រុមប្រឹក្សាភិបាលនិងការគ្រប់គ្រងរបស់ Alibaba កាលពីថ្ងៃអាទិត្យតាមការគ្រោងទុក ប៉ុន្តែលោក Zhang នៅតែជាដៃគូនៅក្នុងក្រុមហ៊ុន Alibaba Group ដែលជាម្ចាស់កាសែត South China Morning Post ។
ក្រៅពីផ្សារហ៊ុនហុងកុង មានទីផ្សារអាស៊ីសំខាន់ៗផ្សេងទៀតត្រូវបានធ្លាក់ចុះដូចគ្នា។ ផ្សារភាគហ៊ុន Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ ០.៤ ភាគរយ ខណៈដែល Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ០.៤ ភាគរយ ហើយ S&P/ASX 200 របស់អូស្រ្តាលីធ្លាក់ ០.៥ ភាគរយ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ South China Morning Post
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


