Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ក៏មិនថមថយដែរ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដជាង ១២,០០០ ករណី

បានផុស

នៅ

ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១២,៦៧៤ ករណីដោយនាំឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនដល់ ៨៥៣,២០៩ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤,៧៤៤ នាក់ បន្ទាប់ពីអ្នកជំងឺ ២២៥ នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺនេះ ។

បន្ថែមពីនេះ DOH បាននិយាយថា ចំនួនអ្នកកំពុងសម្រាកព្យាបាលដោយសារជំងឺកូវីដ ១៩ ក៏បានកើនឡើងផងដែរដល់ ១៩០,២៤៥ នាក់ ។

ប្រទេសហ្វីលីពីនដែលមានប្រជាជនប្រមាណ ១១០ លាននាក់បានធ្វើតេស្តមនុស្សជិត ១០ លាននាក់ ចាប់តាំងពីមានការផ្ទុះឡើងជំងឺនេះនៅខែមករា ឆ្នាំ ២០២០ ។

កាលពីថ្ងៃទី ២៩ ខែមីនា រដ្ឋាភិបាលបានដាក់ទីក្រុងម៉ានីល និងខេត្តជុំវិញទីក្រុងចំនួន ៤ គឺខេត្ត Laguna ខេត្ត Bulacan ខេត្ត Cavite និងខេត្ត Rizal ស្ថិតនៅក្រោមការបិទយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ការឆ្លងវីរុសដែលកំពុងកើនឡើង ។

ស្របពេលជាមួយគ្នានេះការរឹតត្បិតការធ្វើចត្តាឡីស័កនៅផ្ទះរបស់ប្រជាជននឹងបញ្ចប់នៅថ្ងៃអាទិត្យនេះ ខណៈរដ្ឋាភិបាលនឹងធ្វើការសម្រេចចិត្តនៅថ្ងៃនេះថាតើត្រូវពន្យារ ឬបន្ធូរបន្ថយនូវវិធានការបិទប្រទេសយ៉ាងតឹងរ៉ឹងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីថ្ងៃអាទិត្យ ឬក៏យ៉ាងណា ។

ប្រទេសហ្វីលីពីនបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៥,៣១០ ករណីកាលពីថ្ងៃទី ២ ខែមេសា ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺរាតត្បាតមួយនេះកើតមាននៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មានជាង ១៥,០០០ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

ចុចអាន ៖ បុរសហ្វីលីពីន ស្លាប់បន្ទាប់ពីប៉ូលិសដាក់ទណ្ឌកម្មឲ្យអាវ៉ង់៣០០ដង ដោយសារចេញក្រៅផ្ទះទិញទឹកផឹកក្រោយម៉ោង ៦ល្ងាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម