Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋថៃភ័យខ្លួន ព្រោះយន្តហោះមីយ៉ាន់ម៉ា ​ទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ កៀកៗព្រំដែន

បានផុស

នៅ

ស្នូរគ្រាប់បែកធ្លាក់លាន់ស្នូរដូចរន្ទះពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យពលរដ្ឋថៃនៅជាប់ព្រំដែនមីយ៉ាន់ម៉ា រស់នៅពោរពេញដោយភាពភិតភ័យ ហើយកាលពីថ្ងៃពុធទី៨ខែតុលាឆ្នាំ២០២៥ យន្តហោះចម្បាំងរបស់របបលោក មីន អ៊ុងឡាំង បានបង្កើនប្រតិបត្តិការដែនអាកាស ដោយលើកនេះវាយប្រហារយ៉ាងសន្ធាប់កៀកច្រកព្រំដែននៃស្រុក Muang ក្នុងខេត្ត Kanchanaburi ប្រទេសថៃមែនទែន។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bangkok Post, យន្តហោះធុន Y-12 ចំនួន២គ្រឿង បានទម្លាក់គ្រាប់បែកប្រមាណ៣០គ្រាប់លើសហគមន៍ Ban Ticki ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយមិនដល់២គីឡូម៉ែត្រផង ពីច្រកព្រំដែនក្នុងភូមិ Ban Kao នៃប្រទេសថៃ។

មិនយូរប៉ុន្មានក្រោយមក យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា ធុន K-8 មួយគ្រឿងទៀត បានទម្លាក់គ្រាប់បែកដ៏ធំចំនួន២គ្រាប់បន្ថែម បូករួមជាមួយការបាញ់កាំភ្លើងយន្តលើដីគោកផងដែរ ជាមួយនឹងក្រុមឧទ្ទាមការ៉ែន។

(រូបថត៖ Bangkok Post)

ដោយសារតែស្ថានការណ៍ដ៏តានតឹងនិងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកបែបនេះហើយ ទើបធ្វើឲ្យពលរដ្ឋថៃ ភ័យខ្លាចគ្រាប់ធ្លាយចូលដីរបស់ខ្លួន ខណៈអាជ្ញាធរក៏ព្រមានដែរថា ពលរដ្ឋត្រូវត្រៀមជម្លៀសក្នុងករណីចាំបាច់។ ទន្ទឹមនោះ កងទ័ពថៃ ក៏កំពុងតាមដានស្ថានការណ៍ផងដែរ។

ការវាយប្រហារនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើទីតាំងប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនា Thadingyut នៅទីប្រជុំជន Chaung-U ក្នុងតំបន់ Sagaing បណ្តាលឲ្យមនុស្សស្លាប់៣២នាក់។

(រូបថត៖ Bangkok Post)

តាមការអះអាងពីសាក្សី​, នៅ​ម៉ោង៧យប់ ទាហារបបយោធាបានទម្លាក់គ្រាប់បែក​ពីរ​គ្រាប់ លើមនុស្សម្នាដែលកំពុងប្រមូលផ្តុំក្នុងពិធីបុណ្យនោះ។ ប៉ុន្មាននាទីក្រោយ យន្តហោះបានត្រឡប់មកវិញ ទម្លាក់គ្រាប់បែកពីរគ្រាប់ទៀត បណ្តាលឲ្យមានមនុស្សស្លាប់បន្ថែម។

របាយការណ៍ក្នុងស្រុកបានឲ្យដឹងថា ជនរងគ្រោះរួមមានជនស៊ីវិល សមាជិកក្រុមប្រដាប់អាវុធ និងសកម្មជនយុវជន៤នាក់មកពីគណៈកម្មាធិការអហិង្សា Monywa-Amyint Lan៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យោធាមីយ៉ាន់ម៉ា វាយប្រហារលើពិធីបុណ្យព្រះពុទ្ធសាសនាសម្លាប់មនុស្ស៣២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម