ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់តាមដងផ្លូវនៅប៉ាតាយ៉ាកើនឡើង ខណៈប៉ូលិសចរាចរណ៍ថៃចាប់ផាកយកលុយ តែពីជនបរទេស
គ្រោះថ្នាក់ចរាចរណ៍នៅប៉ាតាយ៉ាកំពុងកើនឡើង ប៉ុន្តែអាជ្ញាធរក្នុងតំបន់ហាក់ដូចជាផ្តោតលើការផាកពិន័យអ្នកបើកបរបរទេសជាជាងការដោះស្រាយវិបត្តិសុវត្ថិភាពចរាចរណ៍ដែលកំពុងកើនឡើងរបស់ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី១០ខែតុលា។

ជនបរទេសនៅប៉ាតាយ៉ាថា ខណៈពេលដែលក្មេងជំទង់ក្នុងស្រុកប្រណាំងម៉ូតូ រាំបែកស្លុយតាមផ្លូវ និងបើកបរដោយមិនពាក់មួកសុវត្ថិភាព ប៉ូលិសមិនខ្វល់នៅតែបន្តកំណត់គោលដៅលើជនបរទេសចំពោះការបំពានតិចតួច ដូចជាបាត់ឯកសារ ឬការត្រួតពិនិត្យមួកសុវត្ថិភាព។
ប្រជាពលរដ្ឋចោទប៉ូលិសថាយកចំណូលជាអាទិភាពលើសុវត្ថិភាព ដោយបង្វែរការអនុវត្តច្បាប់ចរាចរណ៍ឲ្យទៅជាប្រព័ន្ធគិតលុយ។ អ្នកស្រុកដែលជាជនជាតិបរទេសរស់នៅប៉ាតាយ៉ាយូរឆ្នាំម្នាក់បាននិយាយថា«ប៉ូលិសផាកពិន័យជនបរទេសព្រោះពួកគេដឹងថាជនបរទេសនឹងបង់ប្រាក់» ដោយកត់សម្គាល់ថាអ្នកជិះក្នុងស្រុកដែលមិនប្រុងប្រយ័ត្នតែងតែឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដោយគ្មានបញ្ហា។

ទោះបីជាមានការរងរបួស និងស្លាប់រាប់រយនាក់ជារៀងរាល់ខែក៏ដោយ ក៏ប៉ូលិសចរាចរណ៍ថៃផ្តល់តែយុទ្ធនាការសុវត្ថិភាពជានិមិត្តរូបជំនួសឱ្យកំណែទម្រង់ពិតប្រាកដ។ ក្រុមអ្នករិះគន់និយាយថា បញ្ហានេះធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់សាធារណៈជន និងព្រងើយកន្តើយចំពោះមូលហេតុឫសគល់បង្កគ្រោះថ្នាក់លើដងផ្លូវរបស់ទីក្រុងប៉ាតាយ៉ា ដូចជាការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង និងអ្នកជិះគ្មានប័ណ្ណបើកបរ។
ពលរដ្ឋថាលុះត្រាតែអាជ្ញាធរថៃអនុវត្តច្បាប់ដោយស្មើភាព និងជាប់លាប់ ពុំនោះទេផ្លូវនានារបស់ប៉ាតាយ៉ានឹងនៅតែជាតំបន់គ្រោះថ្នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


