Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានយល់ព្រមឈប់បាញ់​រយៈពេលខ្លី បន្ទាប់ប៉ះទង្គិចគ្នាយ៉ាងសាហាវ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៦ខែ តុលា រដ្ឋាភិបាល​ប៉ាគីស្ថាន និង​អាហ្វហ្គានីស្ថាន​បាន​ព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​រយៈ​ពេល ៤៨ ម៉ោង​បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ដ៏​តានតឹង​ជាច្រើន​ថ្ងៃ។

ទាហានប៉ាគីស្ថាន (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទឈប់បាញ់បានចាប់ផ្តើមកាលពីថ្ងៃពុធបន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើការវាយប្រហារគ្នាដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់និងរាប់រយនាក់រងរបួស។

យោងតាមមន្ត្រីតាលីបង់ ជនស៊ីវិល ១២ នាក់ត្រូវបានសម្លាប់ និងជាង ១០០នាក់បានរងរបួសដោយការបាញ់ផ្លោងរបស់ប៉ាគីស្ថាន ខណៈដែលប៉ាគីស្ថានបានអះអាងថាបានសម្លាប់យុទ្ធជនតាលីបង់ពី ១៥ ទៅ ២០ នាក់នៅក្នុងស្រុក Spin Boldak ។ ទោះយ៉ាងណាក៏ដោយ ក្រុមតាលីបង់បាននិយាយថា ទាហានប៉ាគីស្ថានជាច្រើននាក់ក៏ត្រូវបានសម្លាប់ផងដែរ។

ភាគីទាំងពីរបានប្រកាសបទឈប់បាញ់ សន្យាស្វែងរកដំណោះស្រាយវិជ្ជមានតាមរយៈការសន្ទនា។ ពួកតាលីបង់បាននិយាយថា ពួកគេនឹងគោរពបទឈប់បាញ់ដរាបណាគ្មាននរណាម្នាក់ប្រព្រឹត្តការឈ្លានពាន។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាអំពើហិង្សាបានកើតឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នានៅតាមព្រំដែនដ៏ខ្លាំងក្លាកាលពីចុងសប្ដាហ៍មុន ដែលក្រុមតាលីបង់អះអាងថាបានសម្លាប់ទាហានប៉ាគីស្ថានចំនួន ៥៨ នាក់ ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដបាននិយាយថា ខ្លួនបានសម្លាប់ពួកតាលីបង់ និងក្រុមសកម្មប្រយុទ្ធចំនួន ២០០នាក់ឯនោះ។

ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នេះ​បាន​ទាញ​ក្តី​បារម្ភ​ពី​អន្តរជាតិ ដោយ​ចិន រុស្ស៊ី និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់។ អ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Richard Bennett បានជំរុញឱ្យភាគីទាំងពីរការពារជនស៊ីវិល និងអនុវត្តតាមច្បាប់អន្តរជាតិ។

ប្រទេសប៉ាគីស្ថានបានចោទប្រកាន់ពួកតាលីបង់អាហ្វហ្គានីស្ថានម្តងហើយម្តងទៀតថាផ្ដល់ជម្រកឲ្យពួកសកម្មប្រយុទ្ធពី Tehreek-e-Taliban Pakistan (TTP) តែរដ្ឋាភិបាលតាលីបង់បានបដិសេធ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម