Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពថៃ៖ របង​ព្រំដែន​ថ្មី​​ជាមួយ​កម្ពុជា​ ត្រូវ​ចំណាយ​ជាង​២៦ម៉ឺន​ដុល្លារ​ក្នុង​ប្រវែង​ដី​មួយ​គីឡូម៉ែត្រ

បានផុស

នៅ

កងយោធា​ថៃ បានប្រកាសថា ការសាងសង់របងព្រំដែនថ្មី​​ជាមួយកម្ពុជា នឹងត្រូវចំណាយអស់ប្រហែល ៨,៦៦​លានបាត (ប្រហែល​២៦,៥​ម៉ឺន​ដុល្លារ) ក្នុង​ប្រវែង​ដី​មួយគីឡូម៉ែត្រ ដោយរួមបញ្ចូល​ទាំង​ការចំណាយលើការសាងសង់​របង និងផ្លូវល្បាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះ មានរបងបេតុងដែល​ស្រោបដោយបន្លា​លួស ហើយ​​មាន​ផ្លូវល្បាត​ក្រាល​ក្រួសទទឹង​៥​ម៉ែត្រ។ យោងតាមទីបញ្ជាការកងកម្លាំងប្រដាប់អាវុធ របងនឹងត្រូវចំណាយអស់​៧,៣៦​លានបាតក្នុងមួយគីឡូម៉ែត្រ ខណៈដែលផ្លូវល្បាតអស់១,៣​លានបាតទៀត។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Nation មន្ត្រី​ថៃ​បាន​ឲ្យ​ដឹង​ថា រចនាសម្ព័ន្ធ​ថ្មី​នេះ​មាន​គោល​បំណង​ពង្រឹង​សន្តិសុខ ទប់ស្កាត់​ការ​រត់ពន្ធ និង​ទប់ស្កាត់​ការ​ឆ្លង​កាត់​ខុស​ច្បាប់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ដែល​មាន​ប្រវែង៨១៧​គីឡូម៉ែត្រ។ កងយោធា​ថៃ​បានពណ៌នាអំពីគម្រោងនេះថាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងព្រំដែន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធការពារជាតិ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម