ព័ត៌មានអន្ដរជាតិ
ក្រុមជ្រុលនិយមថៃ ធ្វើបាតុកម្មប្រឆាំងវត្តមាន ត្រាំ ក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
យោងតាមការចេញផ្សាយរបស់ កាសែត ThaiPost កាលពីថ្ងៃទី ២២ ខែតុលា, ជនជ្រុលនិយមថៃមួយក្រុមមានគ្នា៥០នាក់ បានប្រមូលផ្តុំគ្នានៅស្ថានទូតអាមេរិកក្នុងទីក្រុងបាងកក ដើម្បីប្រឆាំងវត្តមាន របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ អំឡុងកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី។

ក្រុមបាតុករជ្រុលនិយមទាំងនេះ ចាត់ទុកវត្តមានរបស់អាមេរិកថាជាការជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ថៃ ជាពិសេសជម្លោះព្រំដែនកម្ពុជា-ថៃតែម្តង។
ក្រៅពីបាតុកម្មនៅខាងមុខស្ថានទូតអាមេរិកក្នុងប្រទេសថៃនេះហើយ ក្រុមបាតុករក៏បានដាក់លិខិតមួយច្បាប់ទៅប្រមុខសេតវិមានដោយជំរុញឲ្យលោកឈប់ពាក់ព័ន្ធជម្លោះកម្ពុជាថៃនិងទុកឲ្យថៃនិងកម្ពុជាដោះស្រាយបញ្ហានេះតាមរយៈការចរចាដោយផ្ទាល់។
គួរញ្ជាក់ថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលគ្រោងនឹងធ្វើឡើងក្នុងកិច្ចប្រជុំអាស៊ានលើកទី ៤៧នៅទីក្រុងគូឡាឡាំពួ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


