ព័ត៌មានអន្ដរជាតិ
WHO៖ វិបត្តិអត់ឃ្លាននៅតំបន់ហ្គាហ្សានៅតែជា មហន្តរាយ ទោះបីមានបទឈប់បាញ់ក៏ដោយ
ពីរសប្តាហ៍បន្ទាប់ពីបទឈប់បាញ់បានចាប់ផ្តើមនៅក្នុងតំបន់ហ្គាហ្សា អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រជាជននៅតែប្រឈមមុខនឹងវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ ដោយសារជំនួយស្បៀងអាហារដែលចូលមកក្នុងតំបន់នេះគឺតិចតួចពេក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែតុលា។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា ទោះបីជារថយន្តដឹកទំនិញមួយចំនួនកំពុងចូលទៅក្នុងតំបន់ហ្គាហ្សាក៏ដោយ `«មិនមានការថយចុះនៃភាពអត់ឃ្លាននោះទេ ព្រោះមិនមានស្បៀងគ្រប់គ្រាន់»។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) ក៏បានរាយការណ៍ដែរថា មានតែស្បៀងអាហារចំនួន ៧៥០ តោនប៉ុណ្ណោះដែលមកដល់ជារៀងរាល់ថ្ងៃ តិចជាង ២ ពាន់តោនដែលបានសន្យាក្រោមបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកនៅថ្ងៃទី ១០ ខែតុលា។
អង្គការសហប្រជាជាតិព្រមានថា មនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់នៅក្នុងតំបន់ហ្គាហ្សាកំពុងអត់ឃ្លាន រួមទាំងស្ត្រីមានផ្ទៃពោះចំនួន ១១,៥០០ នាក់។ មន្ត្រីសុខាភិបាលនិយាយថា ទារក ៧០% ឥឡូវនេះកើតមកមានទម្ងន់មិនគ្រប់ ឬមិនគ្រប់ខែ បើប្រៀបធៀបទៅនឹង ២០% មុនសង្គ្រាម ហើយផលប៉ះពាល់នៃកង្វះអាហារូបត្ថម្ភអាចប៉ះពាល់ដល់មនុស្សជំនាន់ក្រោយ។

តម្លៃស្បៀងអាហារបានកើនឡើងយ៉ាងខ្លាំងដែរ ខណៈអ៊ីស្រាអែលកំពុងរារាំងការផ្គត់ផ្គង់សំខាន់ៗ ដោយអនុញ្ញាតឱ្យមានរបស់របរដូចជានំប៊ីសស្គី និងសូដាចូល ប៉ុន្តែបដិសេធទំនិញសំខាន់ៗដូចជាភួយ គ្រាប់ពូជ និងសម្ភារៈអនាម័យ។
នៅក្នុងលិខិតមួយ អង្គការជំនួយចំនួន ៤១ រួមទាំងអង្គការ Oxfam និងក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស បានចោទប្រកាន់អ៊ីស្រាអែលថាបានបដិសេធសំណើចំនួន ៩៩ ដើម្បីផ្តល់ជំនួយចន្លោះថ្ងៃទី ១០ និង ២១ ខែតុលា។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏បានសម្រេចផងដែរថា អ៊ីស្រាអែលត្រូវតែធ្វើឱ្យប្រាកដថាប្រជាជនហ្គាហ្សាអាចទទួលបានតម្រូវការជាមូលដ្ឋានដូចជាអាហារ និងទឹក។
យោងតាមក្រសួងសុខាភិបាលហ្គាហ្សា សង្គ្រាមដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នេះបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១១០០ នាក់ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៨,០០០ នាក់ និងរបួសប្រហែល ១៧០.០០០ នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


