ព័ត៌មានអន្ដរជាតិ
មិនត្រឹមជាប្រធានអាស៊ានដ៏ល្អ លោក អាន់វ៉ា ឆ្លៀតផ្ដល់ភាពកក់ក្តៅ ឲ្យប្រធាធិបតីប្រេស៊ីល មុនទៅវិញ
ប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva កាលពីយប់ថ្ងៃ២៧ តុលា បានទទួលការភ្ញាក់ផ្អើលដ៏កក់ក្តៅមួយ នៅឯពិធីជប់លៀងអាហារពេលល្ងាចនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដោយប្រារព្ធខួបកំណើតគម្រប់ ៨០ឆ្នាំយ៉ាងស្រស់ស្អាត ក្រោមការរៀបចំពីប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Datuk Seri Anwar Ibrahim) ។

យោងតាមកាសែត New Straits Times ព្រឹត្តិការណ៍នេះបានប្រែក្លាយទៅជាពិធីដ៏ឱឡារិកមួយ នៅពេលដែលនាយករដ្ឋមន្ត្រី អាន់វ៉ា បានកាន់ដៃលោក Lula នាំឡើងលើឆាក ដែលបង្កឲ្យមានការអបអរសាទរ និងការច្រៀងចម្រៀងខួបកំណើតរួមជាមួយមេដឹកនាំផ្សេងៗទៀតដែលបង្ហាញវត្តមានក្នុងពិធី។
ក្រោយមក លោក Lula បានប្រើប្រាស់គណនី X (អតីត Twitter) ដើម្បីបង្ហាញពីការដឹងគុណរបស់លោក ចំពោះពីធីខួបកំណើតដ៏កក់ក្តៅពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។ លោកបានបង្ហោះកាលពីព្រឹកថ្ងៃ២៨តុលាថា «ខ្ញុំសូមបញ្ចប់វត្តមានខ្ញុំក្នុងថ្ងៃនេះ និងនៅក្នុងចំណោមមិត្តភក្តិថ្មី និងដៃគូចាស់ៗដែលខ្ញុំបានជួបនៅទីនេះក្នុងប្រទេសម៉ាឡេស៊ី។ ជាពិសេស ប្រមុខរដ្ឋមកពីអាស៊ីអាគ្នេយ៍ និងប្រទេសដែលត្រូវបានអញ្ជើញ ដែលបានរៀបចំខួបកំណើតដ៏ស្រស់ស្អាតនេះជូនខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេដឹកនាំទាំងអស់។ ខ្ញុំសង្ឃឹមថា នឹងបានជួបពួកគេឆាប់ៗនេះ នៅប្រទេសប្រេស៊ីល»។

គួរបញ្ចាក់ដែរថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ បានដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការពិភាក្សា ដែលនាំឲ្យមានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជា និងថៃ ឆ្ពោះទៅរកសន្តិភាពព្រមគ្នា។ ជាពិសេស នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកត្រាំ កាលពីដើមឡើយមក ក៏ជាអ្នកជួយសម្រុះសម្រួលបទឈប់បាញ់បឋម កាលពីថ្ងៃទី២៨ ខែកក្កដា ដែលនោះនាំឲ្យប្រជាជនកម្ពុជាចូលរួមសម្ដែងការដឹងគុណនិងអរគុណ ដល់មេដឹកនាំពិភពលោកទាំងពីររូបនេះ យ៉ាងភ្លួកទឹកភ្លូកដី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ប្រជាជន កម្ពុជា ដឹងគុណលោក អាន់វ៉ា ក្រោយជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


