ព័ត៌មានអន្ដរជាតិ
ប្រជាជន កម្ពុជា ដឹងគុណលោក អាន់វ៉ា ក្រោយជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ ថៃ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Datuk Seri Anwar Ibrahim) បានទទួលការដឹងគុណនិងកោតសរសើរយ៉ាងខ្លាំង ពីប្រជាជនកម្ពុជានៅលើបណ្តាញសង្គមហ្វេសបុក បន្ទាប់ពីលោកបានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសថៃ និងប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ ក្នុងទីក្រុងគូឡាឡាំពួរ។

តាមការបញ្ចាក់ពីសារព័ត៌មាន Bernama បានដកស្រង់មតិយោបល់ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អាន់វ៉ា ក៏ដូចជាទំព័រការិយាល័យនាយករដ្ឋមន្ត្រី (PMO ម៉ាឡេស៊ី) ដោយនៅក្នុងនោះ ប្រជាជនកម្ពុជាបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ីក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដែលមានគោលបំណងស្តារស្ថិរភាព និងទំនុកចិត្តឡើងវិញតាមបណ្តោយព្រំដែនថៃ-កម្ពុជា។
អ្នកប្រើប្រាស់ហ្វេសប៊ុកខ្មែរជាច្រើនសុទ្ធតែសរសេរដូចៗគ្នាថា «សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការជួយដលប្រទេសកម្ពុជា»។ ស្របពេលដែល អ្នកប្រើប្រាស់មួយក្រុមទៀតបានសរសេរថា «សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការរៀបចំកិច្ចព្រមព្រៀងសន្តិភាព! តាំងនាមពួកយើងជាប្រជាជនកម្ពុជា សូមអរគុណ និងដឹងគុណ ចំពោះសេចក្តីសប្បុរសរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលតែងតែជួយ និងគាំទ្រប្រទេសកម្ពុជា ក្នុងការស្វែងរកសន្តិភាព»។
តាមរយៈសារថ្លែងអំណរគុណទាំំងនោះ បានបន្តចូលជាហូរហែរនៅលើគណនីផ្ទាល់របស់លោក អាន់វ៉ា ដោយអ្នកប្រើប្រាស់ជាច្រើនបានពិពណ៌នាអំពីកិច្ចព្រមព្រៀងសន្តិភាពថា ជាជំពូកថ្មីមួយសម្រាប់ភាពសុខដុមរមនាក្នុងតំបន់។ ជាពិសេស ការបង្ហោះនេះនាំឲ្យប្រជាជនម៉ាឡេស៊ីជាច្រើននាក់មានអារម្មណ៍សប្បាយចិត្ត និងចូលរួមត្រេកអរ លើកសរសើរភាពជាអ្នកដឹកនាំរបស់អ្នកដឹកនាំពួកគេ ក្នុងការលើកកម្ពស់សន្តិភាព និងការទូតក្នុងតំបន់។

យ៉ាងណាមិញ ក្រៅពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាប្រធានអាស៊ានក្នុងឆ្នាំនេះ វត្តមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំក៏បានក្លាយជាជាសាក្សីដ៏សំខាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ កាលពីថ្ងៃទី ២៦ តុលា នេះបើតាមសារព័ត៌មាន AP បានចុះផ្សាយ។
ជាងនេះទៀតដែរ កិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខានៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ គឺជាជំហានដ៏សំខាន់មួយក្នុងការកសាងទំនុកចិត្តទ្វេភាគីឡើងវិញរវាងកម្ពុជា និងថៃ បន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ។ ប្រទេសម៉ាឡេស៊ី ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ បានដើរតួនាទីសម្របសម្រួលក្នុងការសម្របសម្រួលការពិភាក្សាដែលនាំឲ្យមានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ។
លោក អាន់វ៉ា ក៏បានសម្តែងការកោតសរសើរចំពោះដៃគូក្នុងតំបន់ និងអន្តរជាតិ រួមទាំងប្រធានាធិបតី ដូណាល់ ត្រាំ ដែលការចូលរួមរបស់លោកបានលើកទឹកចិត្តដល់មេដឹកនាំកម្ពុជា និងថៃ ឱ្ឲ្យចាត់វិធានការឆ្ពោះទៅរកការផ្សះផ្សា។ ក្នុងនោះ លោកបានសង្កត់ធ្ងន់បន្ថែមទៀត អំពីសារៈសំខាន់នៃការពង្រីករបៀបវារៈសន្តិភាពនេះ ទៅកាន់តំបន់ដែលមានជម្លោះផ្សេងទៀត ជាពិសេសតំបន់ហ្គាហ្សា ដើម្បីឲ្យយុត្តិធម៌ និងមនុស្សជាតិអាចរក្សាសណ្តាប់ធ្នាប់ពិភពលោកបានម្តងទៀត។
លោកបានបន្ថែមថា «កិច្ចព្រមព្រៀងនេះឈរជាសក្ខីភាពនៃសំឡេងដែលកំពុងកើនឡើងរបស់អាស៊ានជាស្ពានសម្រាប់សន្តិភាព ដោយបង្ហាញថា ការសម្របសម្រួល និងការសន្ទនាអាចដោះស្រាយសូម្បីតែជម្លោះដែលជាប់គាំងបំផុតក៏ដោយ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក ត្រាំ ហោះមក ម៉ាឡេស៊ី ត្រៀមធ្វើសាក្សីការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


