ព័ត៌មានអន្ដរជាតិ
ក្រោយឆក់យកជីវិតជាង១៤០នាក់នៅហ្វីលីពីន ព្យុះ«កាលម៉េហ្គី»កំពុងវាយប្រហារវៀតណាមវិញម្ដង
ព្យុះទីហ្វុង «កាលម៉េហ្គី (Kalmaegi)» បានបោកបក់ចូលភាគកណ្តាលប្រទេសវៀតណាមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៦ខែវិច្ឆិកា ដោយនាំមកនូវខ្យល់បក់បោក និងភ្លៀងធ្លាក់យ៉ាងគំហុក បន្ទាប់ពីព្យុះដ៏កំណាចនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤២នាក់នៅក្នុងប្រទេសហ្វីលីពីន។

យោងតាម VN Express ក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសវៀតណាម បាននិយាយថា ព្យុះ«កាលម៉េហ្គី»មានកម្លាំងខ្យល់បក់រហូតដល់១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបង្ខំឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ពីខេត្តជាប់មាត់សមុទ្រ រួមមាន Gia Lai និង Quang Ngai។
លោក Pham Anh Tuan មន្ត្រីជាន់ខ្ពស់ម្នាក់នៅខេត្ត Gia Lai ជាទីដែលប្រជាជនជាង៧០០០នាក់ត្រូវបានជម្លៀសចេញមុនពេលព្យុះទៅដល់ បានរៀបរាប់ថា «នេះគឺជាព្យុះទីហ្វុងដ៏ធំមួយដែលមានសមត្ថភាពបំផ្លិចបំផ្លាញដ៏គួរឲ្យភ័យខ្លាច»។
អ្នកស្រុកម្នាក់ឈ្មោះ Vu Van Hao អាយុ៤៨ឆ្នាំបានប្រាប់ទីភ្នាក់ងារព័ត៍មាន AFP ដោយពណ៌នាអំពីបង្អួចដែលបែកខ្ទេចខ្ទី និងអគារដែលរងការខូចខាតថា «ខ្យល់បក់ខ្លាំង គ្មានអ្វីអាចទប់ទល់បានទេ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីការដាច់ចរន្តអគ្គិសនី និងការរំខានដល់ការដឹកជញ្ជូន ដោយសាលារៀន និងព្រលានយន្តហោះបានបិទនៅក្នុងខេត្តមួយចំនួន។ អ្នកព្យាករបានព្រមានអំពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។
ព្យុះទីហ្វុងនេះបានវាយប្រហារ ក្រោយភាគកណ្តាលនៃប្រទេសវៀតណាមទើបតែជួបគ្រោះទឹកជំនន់ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៧នាក់ កាលពីសប្តាហ៍មុន និងបានជន់លិចទឹកផ្នែកខ្លះនៃទីក្រុងប្រវត្តិសាស្ត្រនៃទីក្រុង Hue និង Hoi An។
ប្រធានាធិបតីវៀតណាមលោក To Lam បានកាត់បន្ថយសម័យប្រជុំនៃគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច ដើម្បីត្រួតពិនិត្យការត្រៀមរៀបចំទប់ទល់នឹងព្យុះ។ យោងតាមការិយាល័យស្ថិតិជាតិ ប្រទេសវៀតណាមមានខ្យល់ព្យុះប្រហែល១០ដងក្នុងមួយឆ្នាំ ដោយមានតួលេខអ្នកស្លាប់ ឬបាត់ខ្លួនចំនួន២៧៩នាក់រួចមកហើយពីគ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ២០២៥។
សូមជម្រាបថា មុនទៅដល់វៀតណាម ព្យុះ«កាលម៉េហ្គី»បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសហ្វីលីពីន ដោយបានបំផ្លិចបំផ្លាញកោះ Cebu និង Negros បង្កជាទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។ លោកប្រធានាធិបតី Ferdinand Marcos Jr. បានប្រកាសពីអាសន្ននៃគ្រោះមហន្តរាយជាតិ ដោយមនុស្សជាង៥០០ ០០០នាក់ត្រូវភៀសខ្លួន។
អ្នកវិទ្យាសាស្ត្របានភ្ជាប់ការកើនឡើងនៃកម្លាំងព្យុះដូចជា «កាលម៉េហ្គី» ទៅនឹងការប្រែប្រួលអាកាសធាតុដែលជំរុញដោយកត្តាមនុស្ស ជាហេតុធ្វើឲ្យមហាសមុទ្រកាន់តែក្តៅ និងភ្លៀងកាន់តែធ្លាក់ខ្លាំង៕



ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


