Connect with us

ព័ត៌មានអន្ដរជាតិ

ថៃខ្មាស់គេពេញពិភពលោក ក្រោយអ្នកលក់នៅផ្សារបណ្ដែតទឹក ធ្វើស៊ីប៉ះចំ influencer ល្បីនៅ កូរ៉េ

បានផុស

នៅ

អាជីវករលក់ដូរនៅផ្សារបណ្ដែតទឹកក្នុងខេត្តរ៉ាចាបុរី (Ratchaburi) បានធ្វើឲ្យពលរដ្ធថៃជាច្រើនរងក្ដីអាម៉ាស់ពេញពិភពលោក បន្ទាប់ពីទស្សនានូវវីដេអូរបស់ YouTuber និងជា Influencer ជនជាតិកូរ៉េដ៏ល្បីល្បាញ បានបង្ហាញពីសំលៀកបំពាក់ដែលពួកគេទិញក្នុងតម្លៃខ្ពស់ហួសហេតុពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍បានបង្កឲ្យមានការជជែកវែកញែកនៅលើអ៊ីនធឺណិត បន្ទាប់ពីអ្នកប្រើប្រាស់ YouTube Cullen និង Phi Jong ជាម្ចាស់ឆានែល Cullen HateBerry បានធ្វើដំណើរទៅកាន់ផ្សារអណ្តែតទឹកក្នុងប្រទេសថៃ។ ភ្លាមៗ អ្នកលក់សម្លៀកបំពាក់ម្នាក់បានស្រែកហៅ ហើយបានប្រើទំពក់ដើម្បីភ្ជាប់ទូករបស់ពួកគេទៅក្នុងហាង។

យ៉ាងណាមិញ នៅពេលសួរអំពីតម្លៃ អ្នកលក់បានបដិសេធមិនផ្តល់តម្លៃ ដោយនិយាយបន្លំថា វាមិនថ្លៃទេ។ បន្ទាប់ពីការសាកសួរម្តងហើយម្តងទៀត អ្នកលក់បាននិយាយថា អាវពណ៌សដែលមានរូបនាគប៉ាក់នឹងមានតម្លៃ ៦០០បាត ដោយអះអាងថាវាមិនថ្លៃទេ ព្រោះវាត្រូវបានប៉ាក់ជាមួយនឹងលំនាំនាគថៃ។ នៅពេលនោះ YouTuber វ័យក្មេង បានស្នើសុំបញ្ចុះតម្លៃមកត្រឹម ៤០០ បាត អ្នកលក់បានបដិសេធ ហើយបានបញ្ចុះតម្លៃមកត្រឹម ៥៥០ បាត វិញ។ ក្រោយមកពួកគេក៏សម្រេចចិត្តទាំំងបង្ខំ ទិញខោដំរីខ្មៅមួយក្នុងតម្លៃ៤០០បាត ដែលសរុបជាទឹកប្រាក់ ៩០០ បាត (ទាំងអាវនិងខោ)។

បន្ទាបពីវីដេអូឃ្លិប នៅលើឆានែលរបស់អ្នកមានឥទ្ធិពលកូរ៉េបានសាយភាយ អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសថៃបានរិះគន់លើអាជីវករលក់ក្នុងតម្លៃខ្ពស់ហួសហេតុពេក ដោយបង្ហាញពីភាពអាម៉ាស់របស់ពួកគេ និងទាមទារឲ្យឧស្សាហកម្មទេសចរណ៍ថៃ រក្សាមុខមាត់របស់ខ្លួនជាធំ។

មិនតែប៉ុណ្ណោះ ដោយសារតែវីដេអូកាន់តែល្បីល្បាញ វាបានបង្កឲ្យមានការរិះគន់យ៉ាងទូលំទូលាយអំពីភាពសមស្របនៃតម្លៃលក់នៅក្នុងផ្សារបណ្ដែតទឹក។ ភ្លាមៗនោះដែរ ការិយាល័យទំនាក់ទំនងសាធារណៈខេត្តរ៉ាបុរី បានបង្ហោះនៅលើហ្វេសប៊ុកដោយបញ្ជាក់ថា ទាក់ទងនឹងករណីអ្នកមានឥទ្ធិពលជនជាតិកូរ៉េ ដែលបានទិញសម្លៀកបំពាក់នៅផ្សារអណ្តែតទឹកក្នុងតម្លៃខ្ពស់ មន្ត្រីបានចេញការព្រមាន និងពិន័យជាប្រាក់តាមច្បាប់ហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ទើបចាប់ដៃគ្នាសោះ ឥលូវ Nawat ផ្ដាច់ទំនាក់ទំនងជាមួយ MU ដោយសារផ្លវចិត្តធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម