Connect with us

ជីវិតកម្សាន្ដ

ទើបចាប់ដៃគ្នាសោះ ឥលូវ Nawat ផ្ដាច់ទំនាក់ទំនងជាមួយ MU ដោយសារផ្លវចិត្តធ្ងន់ធ្ងរ

បានផុស

នៅ

ក្រុមហ៊ុន Miss Grand International (MGI) នាថ្ងៃទី១១ វិច្ឆិកា បានប្រកាសពីការសម្រេចចិត្តលុបចោលការវិនិយោគលើភាគហ៊ុនចំនួន ១០០លានហ៊ុនរបស់ JKN Global ដែលគេស្គាល់ថាជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុន ៥៨% នៃស្ថាប័ន Miss Universe (MU) ក្រោមហេតុផល រងសំពាធផ្លូវចិត្តធ្ងន់ធ្ងរ និងហត់នឿយខ្លាំង។

រូបភាព៖MU
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័ន MGI បានចេញសារថា ព្រឹត្តិការណ៍សំខាន់ៗជាច្រើនបានកើតឡើងនៅក្នុងក្រុមហ៊ុន JKN ដែលបានប៉ះពាល់ដល់ការវាយតម្លៃភាពសមស្របនៃការវិនិយោគ។ កត្តាទាំងនេះរួមមានការព្រួយបារម្ភអំពីប្រតិបត្តិការអាជីវកម្ម រចនាសម្ព័ន្ធគ្រប់គ្រង ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលទាំងអស់នេះបានប៉ះពាល់ដល់ការវាយតម្លៃហានិភ័យរបស់ MGI និងទំនុកចិត្តលើស្ថិរភាពរបស់ JKN ក្នុងនាមជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ។ ដូច្នេះ ក្រុមប្រឹក្សាភិបាល MGI បានសម្រេចចិត្តលុបចោលការវិនិយោគរបស់ខ្លួនលើភាគហ៊ុនដែលទើបចេញថ្មីរបស់ JKN។

MGI បានបន្ថែមថា ក្រុមហ៊ុននេះធ្លាប់បានប្រកាសពីការវិនិយោគរបស់ខ្លួនក្នុងការទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន JKN Global Group Public Company Limited ក្រោមកិច្ចសន្យាទិញភាគហ៊ុនដែលបានចុះហត្ថលេខានៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ដែលមានតម្លៃសរុបចំនួន ៥០លានបាត ដែលរំពឹងថានឹងបញ្ចប់ការទូទាត់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែ JKN មិនអាចបំពេញលក្ខខណ្ឌចាំបាច់ និងមិនអាចបំពេញកាតព្វកិច្ចដូចដែលមានចែងក្នុងកិច្ចសន្យា MGI បានសម្រេចចិត្តលុបចោលផែនការវិនិយោគនេះ។

ដោយឡែក នៅលើទំព័រ Instagram ផ្ទាល់ខ្លួន លោក Nawat ក៏បានទទួលសំណួរជាច្រើនអំពីថា តើគាត់នឹងទិញយក Miss Universe មកវិញឬអត់។ ជាការឆ្លើយតប ប្រធាន MGI បាននិយាយថា គាត់ហត់នឿយពេកបន្ទាប់ពីសំឡេងរំខាននៅ Miss Universe 2025 ហើយលែងចង់ចូលរួមជាមួយស្ថាប័ននេះទៀតហើយ។

ពីមុន រូបលោកត្រូវបានគេនិយាយថា មានមហិច្ឆតាក្នុងការពង្រីកឥទ្ធិពលត់ជាមួយស្ថាប័ន MU។ កាលពីខែកុម្ភៈ លោក បានចំណាយប្រាក់ចំនួន ៥,៤ លានដុល្លារអាមេរិក ដើម្បីកាន់កាប់សិទ្ធិដ៏ធំនៅក្នុងស្ថាប័ន Miss Universe Thailand ពីឆ្នាំ ២០២៥ ដល់ ២០២៩។

ទោះជាយ៉ាងណាក៏ដោយ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥ នៅប្រទេសថៃត្រូវបានជាប់ពាក់ព័ន្ធជាបន្តបន្ទាប់ក្នុងរឿងអាស្រូវ។ ចំណុចកំពូលគឺឧប្បត្តិហេតុដែលលោកបានស្រែកដាក់រាជិនីសម្រស់ម៉ិកស៊ិក ដែលបណ្តាលឲ្យពិធីបំពាក់ឈាងផ្លូវការ នៅថ្ងៃទី៤ ខែវិច្ឆិកា ត្រូវបានលុបចោលភ្លាមៗ។

ឧប្បត្តិហេតុមួយនេះបានធ្វើឲ្យអ្នកជំនួញថៃ រងការរិះគន់យ៉ាងខ្លាំងដោយសហគមន៍អន្តរជាតិ។ រឿងអាស្រូវទាំងនេះបានធ្វើឲ្យលោកធ្លាក់ទឹកចិត្ត អស់កម្លាំង ថែមទាំងស្រក់ទឹកភ្នែកនៅក្នុងសន្និសីទសារព័ត៌មានដើម្បីបើកកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ ដែលបានធ្វើឡើងនៅប្រទេសថៃនៅល្ងាចថ្ងៃទី ៥ ខែវិច្ឆិកា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

Nawat នាំក្ដីអាម៉ាស់ដល់ថៃ ក្រោយកាសែតអាមេរិកចុះផ្សាយពីការប្រមាថលើស្រ្តីជាច្រើន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម