Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមជ្រុលនិយមថៃ ប្រកាសធ្វើបាតុកម្ម ហើយអាចលុកលុយស្ថានទូតអាមេរិកនិងម៉ាឡេស៊ី នៅថ្ងៃទី២២ខាងមុខ

បានផុស

នៅ

ក្រុមជ្រុលនិយមថៃ «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានប្រកាសប្រមូលផ្តុំគ្នាធ្វើបាតុកម្មនិងអាចលុកលុយស្ថានទូតអាមេរិកនិងម៉ាឡេស៊ី ក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខនេះ។

(រូបថត៖ Amarin)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Amarin កាលពីថ្ងៃអាទិត្យ, ក្រុមជ្រុលនិយមនេះដែលដឹកនាំដោយ Chatuporn Prompan, Nitithorn Lamluea, Phichit Chaiyamongkol, Somchai Saengkan និង Jessada Tonawanik បានធ្វើសន្និសីទកាសែតនៅស្ថានីយទូរទស្សន៍ Peace ដោយបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនពេញចិត្តឡើយចំពោះការជ្រៀតជ្រែកពីភាគីអាមេរិកនិងម៉ាឡេស៊ី ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ។

ក្រុមនេះបានស្នើឲ្យប្រជាពលរដ្ឋថៃ ប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ចាប់ពីម៉ោង ១០:០០ ព្រឹក តទៅ នៅមុខស្ថានទូតម៉ាឡេស៊ី បន្ទាប់ពីនោះ នឹងបន្តទៅ ស្ថានទូតអាមេរិក ដើម្បីធ្វើបាតុកម្ម។

(រូបថត៖ Amarin)

ពួកគេចោទថា អាមេរិកនិងម៉ាឡេស៊ី បានចូលរួមសមគំនិត ក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ។

ម្យ៉ាងពួកគេបានចោទអាមេរិកចំៗថា បានយកកម្ពុជានិងម៉ាឡេស៊ីធ្វើជាឧបករណ៍ ក្រោមគោលនយោបាយ យុទ្ធសាស្ត្រសន្តិសុខ និងគោលនយោបាយ «អាមេរិកជាចម្បង» របស់លោក ដូណាល់ ត្រាំ និងចោទថា ជំហររបស់អាមេរិកនិងម៉ាឡេស៊ី ច្បាស់ជាខ្វះអព្យាក្រឹត្យភាព ហើយការអន្តរាគមន៍របស់ប្រទេសទាំងពីរនេះ មិនឲ្យតម្លៃលើការពិត និងសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃសូម្បីតែបន្តិច។

សូមជម្រាបជាថ្មី ក្រុមជ្រុលនិយមថៃនេះហើយ ដែលតែងអុជបញ្ឆេះភាពតានតឹងនាំឲ្យកើតសង្គ្រាម ហើយមិនមែនមានចិត្តចង់បានសន្តិភាពម្តងណាសោះ។ ពួកគេតែងជំទាស់ចំពោះដំណោះស្រាយការទូតដើម្បីបន្ថយភាពតានតឹងនិងបង្កបញ្ហា ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សារព័ត៌មានថៃ យករូបកែដោយ Ai ទៅផ្សាយបោកប្រាស់ពលរដ្ឋខ្លួននិងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម