ព័ត៌មានអន្ដរជាតិ
ទីក្រុងបាងកក ត្រូវជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដល់ចុងខែ
ទីក្រុងបាងកក នៃប្រទេសថៃ ត្រូវជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរដល់ចុងខែ ដោយសារតែកម្ពស់ទឹកទន្លេ ចៅប្រាយ៉ា បន្តហក់ឡើងខ្ពស់ព្រោះតែការទម្លាយទឹកចេញពីទំនប់។

តាមការផ្សាយរបស់ Bangkok Post ដកស្រង់ប្រភពពីការិយាល័យធនធានទឹកជាតិ (ONWR) កាលពីថ្ងៃពុធទី១៩ខែវិច្ឆិកាឆ្នាំ២០២៥, បច្ចុប្បន្នកម្រិតទឹកក្នុងអាងស្តុកទូទាំងប្រទេសបានឈានដល់៩០%ហើយ ដូច្នេះការបញ្ចេញរំដោះទឹក នឹងធ្វើឲ្យរាជធានីនៃប្រទេសថៃ ត្រូវជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងររហូតដល់ថ្ងៃទី២៩ខែវិច្ឆិកា។
ទឹកទន្លេចៅប្រាយ៉ា នឹងឡើងដល់ចន្លោះពី ១.៧ ទៅ ២ ម៉ែត្រ ពីលើកម្រិតនីវ៉ូទឹកសមុទ្រ នៅចន្លោះម៉ោង ៨ ព្រឹក ដល់ ៣ រសៀល ពោលគឺកម្រិតទឹកនេះ លើសពីកម្រិតប្រកាសអាសន្ន ០.៣០ ម៉ែត្រទៅហើយ ដែលបង្កើនហានិភ័យនៃទឹកជំនន់នៅក្នុងសហគមន៍ទាបៗ។

មិនមែនតែបាងកក ខេត្តផ្សេងទៀតនៅជុំវិញនោះក៏ប្រឈមហានិភ័យគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរដូចជា៖ Samut Prakan, Nonthaburi, Pathum Thani, Samut Sakhon, Nakhon Pathom និង Samut Songkhram។
មុននេះ ONWR ក៏ចេញការព្រមានអំពីព្យុះភ្លៀងដែលនឹងវាយប្រហារភាគខាងត្បូងប្រទេស មួយសប្តាហ៍ពេញផងដែរ ក្នុងនោះមាន៨ខេត្ត ប្រឈមហានិភ័យខ្ពស់នៃបំណាក់ដីនិងជំនន់រហ័ស។

តាមការផ្សាយរបស់ The Nation, ខេត្ត Narathiwat, Yala, Satun, Songkhla, Phatthalung, Nakhon Si Thammarat, Surat Thani និង Chumphon នឹងរងការវាយប្រហារធ្ងន់ធ្ងរជាមួយកម្រិតភ្លៀងធ្លាក់ ២០០មិល្លីម៉ែត្រដល់ថ្ងៃអាទិត្យ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


