ព័ត៌មានអន្ដរជាតិ
ព្យុះភ្លៀង នឹងវាយប្រហារភាគខាងត្បូងថៃ មួយសប្តាហ៍ពេញ
ការិយាល័យធនធានទឹកថៃ (ONWR) បានចេញការព្រមានអំពីព្យុះភ្លៀងដែលនឹងវាយប្រហារភាគខាងត្បូងប្រទេស មួយសប្តាហ៍ពេញ ក្នុងនោះមាន៨ខេត្ត ប្រឈមហានិភ័យខ្ពស់នៃបំណាក់ដីនិងជំនន់រហ័ស។

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃអង្គារទី១៨ខែវិច្ឆិកាឆ្នាំ២០២៥, ចាប់ពីថ្ងៃនេះដល់ថ្ងៃអាទិត្យ ខេត្ត Narathiwat, Yala, Satun, Songkhla, Phatthalung, Nakhon Si Thammarat, Surat Thani និង Chumphon នឹងរងការវាយប្រហារធ្ងន់ធ្ងរជាមួយកម្រិតភ្លៀងធ្លាក់ ២០០មិល្លីម៉ែត្រ។
ដូច្នេះហើយ ខេត្តទាំង៨នេះ នឹងអាចកើតមានគ្រោះធម្មជាតិដូចជាបំណាក់ដីនិងទឹកជំនន់រហ័ស ជាពិសេសតំបន់នៅក្បែរជើងភ្នំនិងដីចំណោត បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស។
យោងតាម ONWR, ព្យុះភ្លៀងនេះគឺបណ្តាលមកពីខ្យល់មូសុងឦសានដ៏ខ្លាំង ដែលគ្របដណ្តប់លើតំបន់ឈូងសមុទ្រថៃផ្នែកខាងលើ និង តំបន់ភាគខាងត្បូងផ្នែកខាងលើ។
លក្ខខណ្ឌខ្យល់និងទឹករលកនៅក្នុងឈូងសមុទ្រថៃ និង សមុទ្រអាន់ដាម៉ាន់ ក៏ត្រូវបានគេរំពឹងថានឹង កើនឡើងកម្លាំងផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាងកក ជួបព្យុះភ្លៀង បណ្តាលឲ្យបាក់ដើមឈើសង្កត់ផ្ទះនិងកម្ទេចយានយន្តជាច្រើនគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


