ព័ត៌មានអន្ដរជាតិ
២ខ័ណ្ឌក្នុងទីក្រុងបាងកក ត្រូវដាក់ជាតំបន់ផ្ទុះជំងឺឆ្កែឆ្កួត
សារព័ត៌មាន Amarin ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ថា ខ័ណ្ឌចំនួន២ក្នុងទីក្រុងបាងកក ត្រូវប្រកាសដាក់ជាតំបន់ផ្ទុះជំងឺឆ្កែឆ្កួត ក្រោយពេលមន្ត្រីជំនាញរកឃើញសត្វឆ្កែឆ្កួតនៅទីនោះ។

តាមការព្រមានរបស់ការិយាល័យបសុសត្វភូមិភាគ៣, ខ័ណ្ឌ Bang Phli និង Bang Sao Thong ត្រូវបានដាក់ជាកន្លែងគ្រោះថ្នាក់ព្រោះជំងឺនេះរហូតដល់ថ្ងៃទី២៦ខែធ្នូ។
សេចក្តីប្រកាសនេះធ្វើឡើង ក្រោយពេលមន្ត្រីឃើញមានវត្តមានសត្វឆ្កែឆ្កួតនៅខ័ណ្ឌទាំងពីរ ដែលអាចបង្កគ្រោះថ្នាក់ ហើយក៏ចេញការព្រមានឲ្យប្រុងប្រយ័ត្ន។
រម្លឹកទៅខែកញ្ញា កាលណោះ ខ័ណ្ឌចំនួន៦ ក្នុងទីក្រុងបាងកក និងសូម្បីតែខេត្ត Samut Prakan ក៏ផ្ទុះជំងឺនេះផងដែរ ដោយមានសត្វជាច្រើនក្បាល ឈឺបណ្តាក់ឥតឈប់។
យោងតាមតួលេខរបស់នាយកដ្ឋានគ្រប់គ្រងជំងឺថៃ បានបង្ហាញថា ឆ្នាំនេះចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្កែឆ្កួតបានកើនឡើង៣ដង ក្នុងនោះ៩០% នៃករណីទាំងអស់គឺត្រូវឆ្កែខាំ និង ១០% ត្រូវឆ្មាខាំ។
ខេត្តចំនួន ១០ ដែលមានអត្រាសត្វកើតជំងឺឆ្កែឆ្កួតខ្ពស់បំផុត មានដូចជា៖ Ubon Ratchathani, Buriram, Songkhla, Surin, Maha Sarakham, Nakhon Ratchasima, Chachoengsao, Chonburi, Nakhon Si Thammarat និង Mukdahan៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


