Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ផ្ទុះជំងឺឆ្កែឆ្កួត, អាជ្ញាធរព្រមានអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

បានផុស

នៅ

ទីក្រុងបាងកកនៃប្រទេសថៃ កំពុងផ្ទុះជំងឺឆ្កែឆ្កួត ខណៈអាជ្ញាធរត្រៀមរកវិធីដោះស្រាយ ក្រោយមានសត្វជាច្រើនក្បាល ឈឺបណ្តាក់គ្នា។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥ អាជ្ញាធរក្រុងកំពុងពិនិត្យនៅខ័ណ្ឌចំនួន៦ក្នុងរាជធានី ដែលសូម្បីតែនៅក្នុងខេត្ត Samut Prakan ក៏មានសេចក្តីរាយការណ៍អំពីការផ្ទុះជំងឺនេះដែរ។

ដោយសារតែស្ថានភាពនេះ អាជ្ញាធរបានប្រញាប់ប្រញាល់ចេញការព្រមានដល់ម្ចាស់សត្វចិញ្ចឹមទាំងឡាយ ត្រូវតាមដានរោគសញ្ញាសត្វរបស់ខ្លួន និងព្រមានមនុស្សម្នាត្រូវប្រយ័ត្នឆ្កែ-ឆ្មាខាំ ឬគួរចៀសវាងសត្វឆ្កែ-ឆ្មាតាមផ្លូវ ព្រោះវាអាចបង្កហានិភ័យនៃគ្រោះថ្នាក់ធ្ងន់ធ្ងរ។

យោងតាមតួលេខរបស់នាយកដ្ឋានគ្រប់គ្រងជំងឺថៃ បានបង្ហាញថា ឆ្នាំនេះចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្កែឆ្កួតបានកើនឡើង៣ដង ក្នុងនោះ៩០% នៃករណីទាំងអស់គឺត្រូវឆ្កែខាំ និង ១០% ត្រូវឆ្មាខាំ។

ទន្ទឹមខេត្តចំនួន ១០ ដែលមានអត្រាជំងឺឆ្កែឆ្កួតខ្ពស់បំផុតលើសត្វមានដូចជា៖ Ubon Ratchathani, Buriram, Songkhla, Surin, Maha Sarakham, Nakhon Ratchasima, Chachoengsao, Chonburi, Nakhon Si Thammarat និង Mukdahan៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជំងឺឆ្កែឆ្កួតមួយប្រភេទកំពុងរីករាលដាលពាសពេញសហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម