Connect with us

ព័ត៌មានអន្ដរជាតិ

​ជប៉ុននឹង​បង្ហោះ​ផ្កាយរណប​​​ទី៧ នៅ​ក្នុងខែកុម្ភៈ ធ្វើ​ឲ្យ​​ការកំណត់ទីតាំងភូមិសាស្រ្ត​​​​កាន់តែជាក់លាក់​

បានផុស

នៅ

ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន នឹងបាញ់បង្ហោះផ្កាយរណបមួយក្នុងខែកុម្ភៈ​​​ឆ្នាំ​២០២៦​ ដើម្បីឲ្យប្រទេសនេះ ដំណើរការប្រកបដោយស្ថិរភាពនូវប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្ររបស់ខ្លួន ស្រដៀងទៅនឹងប្រព័ន្ធកំណត់ទីតាំងសកលរបស់សហរដ្ឋអាមេរិកដែរ​។ នេះយោង​ការ​ផ្សាយ​របស់​​​​​សារ​ព័ត៌មាន​ Kyodo។​​

រូបភាព​ផ្ការណ​​បផ្សាយដោយ JAXA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងាររុករកអវកាសជប៉ុន និងក្រុមហ៊ុន Mitsubishi Heavy Industries Ltd. បាន​​ឲ្យ​ដឹង​នៅ​ក្នុងសេចក្តី​ប្រកាស​​កាលពីថ្ងៃចន្ទថា ផ្កាយរណប​​​​​ឈ្មោះ Michibiki លេខ៧ នឹងត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត H3 ពីកោះ Tanegashima ក្នុងខេត្ត Kagoshima នៅថ្ងៃទី១​ខែកុម្ភៈ។

ផ្កាយរណបនេះនឹងបញ្ចប់ប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្រ​គន្លងតារាវិថី​​​​៧របស់ប្រទេសជប៉ុន ដែលហៅថាប្រព័ន្ធផ្កាយរណប «Quasi-Zenith»។

ដើម្បីឱ្យប្រទេសមួយមានប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្រផ្ទាល់ខ្លួន គឺជាគន្លឹះក្នុងការផ្តល់សេវាកម្មគ្មានការរំខាន ដោយមិនចាំបាច់ពឹងផ្អែកលើផ្កាយរណបពីប្រទេសផ្សេងៗ។

ជាមួយនឹងផ្កាយរណបទាំងប្រាំពីរនៅក្នុងគន្លងតារាវិថី​ ប្រទេសជប៉ុននឹងតែងតែមាន​​ដំណើរការ​យ៉ាងហោចណាស់៤​ នៅលំហរ​​​អាកាសរបស់ខ្លួន។ ទីបំផុតទីភ្នាក់ងារនេះ គ្រោងនឹងមានផ្កាយរណបកំណត់ទីតាំងភូមិសាស្ត្រចំនួន១១​ដែលកំពុងធ្វើដំណើរជុំវិញផែនដី ដើម្បីធានាថាប្រព័ន្ធនេះនៅតែបន្តដំណើរការ ទោះបីជាមានបញ្ហាមួយចំនួនក៏ដោយ។

​ផ្កាយរណប​ Michibiki ទី៧ ដែលផលិតដោយក្រុមហ៊ុន Mitsubishi Electric Corp. មានទម្ងន់ប្រហែល ៤,៩​តោន និងមានទទឹងប្រហែល១៩​ម៉ែត្រ នៅពេលដែលបន្ទះសូឡារបស់វាត្រូវបានដាក់ពង្រាយ។

មន្ត្រីបាននិយាយថា ចាប់ពីឆ្នាំ ២០២៩​តទៅ​​មុខ​​ កំហុសទីតាំងភូមិសាស្ត្រនៅលើ​ទូរស័ព្ទ​​ស្មាតហ្វូន និងប្រព័ន្ធ​បញ្ជារថយន្ត​នៅក្នុងប្រទេសជប៉ុននឹងរួមតូចមកនៅត្រឹមប្រហែល ១,៦​ម៉ែត្រ ពីចន្លោះពី ៥ ទៅ ១០ម៉ែត្រនាពេលបច្ចុប្បន្ន ដោយសារឧបករណ៍ដែលល្អជាងដែលបានដំឡើងនៅលើផ្កាយរណបថ្មីៗ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម