ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ទើបស្រក ស្រាប់តែ ថៃ ចាប់ផ្តើមបើកបញ្ចេញទឹកពីទំនប់នៅភាគខាងត្បូង សាជាថ្មី
ក្រោយទឹកជំនន់ស្រកមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ថៃស្រាប់តែប្រកាសបញ្ចេញទឹកពីទំនប់នៅខេត្តភាគខាងត្បូងសាជាថ្មី ប៉ុន្តែមានការធានាថា ការបញ្ចេញនេះមិនបង្កជាទឹកជំនន់នៅតំបន់ក្រោមខ្សែទឹកនោះទេ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥, អាជ្ញាធរថៃ នឹងទម្លាយទឹកចេញពីទំនប់ Banglang ក្នុងខេត្ត Yala ចាប់ពីថ្ងៃព្រហស្បតិ៍ទី៤ទៅ ក្រោយពេលទំនប់នេះ ផ្អាករំដោះទឹកតាំងតែពីថ្ងៃទី២៣ខែវិច្ឆិកាមកម្ល៉េះ ដោយសារតែស្ថានភាពទឹកជំនន់ដ៏អាក្រក់នៅភាគខាងត្បូង។
សេចក្តីប្រកាសបានឲ្យដឹងថា ទំនប់នឹងទម្លាយទឹកតាមដំណាក់កាលចូលទៅក្នុងទន្លេ ប៉ាតានី ពោលគឺនៅថ្ងៃព្រហស្បតិ៍និងសុក្រនឹងបញ្ចេញ ៣លានម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់មកដល់ថ្ងៃសុក្រនិងសៅរ៍ នឹងបង្កើនការបញ្ចេញទ្វេដងដល់៦លានម៉ែត្រគូបក្នុងមួយថ្ងៃ លុះចាប់ពីថ្ងៃចន្ទ នឹងឈានដល់៨លានម៉ែត្រគូបក្នុងមួយថ្ងៃ។
ដ្បិតតែស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានធូរស្រាលបន្តិចហើយក៏ពិតមែន ប៉ុន្តែវានៅតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច បណ្តាលឲ្យខូចខាតក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ។

ទាក់ទិននឹងការស្លាប់វិញ ក្រសួងសុខាភិបាលសាធារណៈថៃ ចេញរបាយការណ៍ថា តួលេខមនុស្សបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងនេះ បានកើនដល់១៨០នាក់ គិតត្រឹមព្រឹកថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥។
យ៉ាងណា មានការជជែកវែកញែកបែកផ្សែងរឿងចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នៅ Hat Yai ដល់ថ្នាក់ចោទរដ្ឋាភិបាលទីក្រុងបាងកក ថា លាក់បាំងតួលេខពិតថែមទៀ។
ពាក់ព័ន្ធរឿងនេះ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ប្រកាសក្តែងៗថា លោកជឿតែគ្រូពេទ្យជំនាញប៉ុណ្ណោះ រឿងតួលេខមនុស្សស្លាប់នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


