ព័ត៌មានអន្ដរជាតិ
អានុទីន ប្រកាសថា លោកជឿតែគ្រូពេទ្យជំនាញប៉ុណ្ណោះ រឿងតួលេខមនុស្សស្លាប់ដោយទឹកជំនន់នៅ Hat Yai
ស្របពេលមានការជជែកវែកញែកបែកផ្សែងរឿងចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្រុង Hat Yai ខេត្ត Songkhla និង ដល់ថ្នាក់ចោទរដ្ឋាភិបាលទីក្រុងបាងកក ថា លាក់បាំងតួលេខពិតទៀតនោះ ស្រាប់តែនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល និយាយថា លោកជឿតែគ្រូពេទ្យជំនាញប៉ុណ្ណោះ រឿងតួលេខនេះ។

ថ្លែងនៅឯវិមានរដ្ឋាភិបាលនាថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥ លោកអានុទីន លើកឡើងថា៖ «មនុស្សគ្រប់រូបសុទ្ធតែមានក្រុមគ្រួសារ ហើយគ្មានហេតុផលអ្វីត្រូវលាក់បាំងតួលេខនោះទេ។ អ្នកស្លាប់ទាំងអស់ សុទ្ធតែមានសាច់ញាតិនិងក្រុមគ្រួសារ។ បើមានអ្នកណាម្នាក់បាត់ខ្លួនដោយគ្មានដំណឹង នោះគ្មានហេតុផលអ្វីត្រូវលាក់បាំងពួកគេឡើយ ហើយក៏គ្មានភាពចាំបាច់ដើម្បីលាក់ព័ត៌មានពីសាធារណជនដែរ។ នេះគឺជាគ្រោះមហន្តរាយធម្មជាតិ អ្វីៗត្រូវតែបង្ហាញឲ្យដឹង»។
ទាក់ទងរបាយការណ៍ដែលថាមានមនុស្សជាង ១ ០០០នាក់ស្លាប់ ដោយសារទឹកជំនន់, នាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ជាថ្មី លោកជឿទុកចិត្តតែលើវេជ្ជបណ្ឌិត ក្រសួងសុខាភិបាល វិទ្យាស្ថានកោសល្យវិច្ច័យ និងភ្នាក់ងាររដ្ឋាភិបាលប៉ុណ្ណោះ។

សម្តីរបស់លោកអានុទីន កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីក្រសួងសុខាភិបាលសាធារណៈថៃ ចេញរបាយការណ៍ថា តួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូង បានកើនដល់១៨០នាក់ គិតត្រឹមព្រឹកថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥។
ខេត្ត Songkhla ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គ្រាន់តែទីនោះមានមនុស្សស្លាប់រហូតដល់១៤២នាក់ទៅហើយ។ ចំពោះមនុស្សស្លាប់ផ្សេងទៀតមានដូចជានៅខេត្ត Nakhon Si Thammarat ១០នាក់, Pattani ៩នាក់, Yala ៥នាក់, Phatthalung ៤នាក់, Narathiwat ៤នាក់, Trang ៣នាក់ និង Satun ៣នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


